មុខស្អាតប៉ុណ្ណឹងហើយ​ សុខ សោម៉ាវត្តី នៅតែទៅឱ្យគេចាក់មុខឡើងសុះសាច់ទៀត (វីដេអូ)

មេម៉ាយចាយរាងអ្នកនាង សុខ​ សោម៉ាវត្តី កំពុងមានសន្ទុះគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនយ៉ាងច្រើន ជាមួយទេពកោសល្យ និយាយជាពិធីការិនីដ៏ឆ្នើម អមនឹងសម្រស់ស្រស់ស្អាត ទើបឲ្យអាជីពនាងរឹងមាំគ្មានអ្វីគួរឲ្យបារម្ភឡើយ។

តួយ៉ាង បើទោះជាអ្នកនាងមានភាពស្រស់ស្អាតប៉ុណ្ណឹងហើយ ក៏តារាស្រីរូបនេះនៅតែមិនទាន់ពេញចិត្តនឹងរូបសម្រស់ខ្លួនដែរ។  ដោយថ្មីៗនេះ នាងទៅរកសេវាកម្មថែរក្សាសម្រស់ នៅកន្លែងរក្សាសម្រស់មួយ តាមរយៈការចាក់បញ្ចូលវីតាមីន ឲ្យមុខសក្មេងជាងវ័យ។

ប៉ុន្តែអ្វីដែលសំខាន់ ដើម្បីឲ្យបានមុខស្អាតអ្នកនាងត្រូវទ្រាំជាមួយមុខម្ចុលជាច្រើន ដែលចាក់លើផ្ទៃមុខអ្នកនាងឡើងសុះ គ្រាន់តែឃើញក៏ស្រៀវខ្លួនជំនួសអ្នកម្ដាយសម័យថ្មីរូបនេះដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូ និងរូបភាពទាំងអស់គ្នាដូចខាងក្រោម៖


 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload