តើរស់នៅក្នុងផ្ទះល្វែង និងខុនដូ មួយណាដែលមានសុវត្ថិភាព និងផ្តល់អត្ថប្រយោជន៍ច្រើនជាង?

បើនិយាយពីសុវត្ថិភាពនៃការរស់នៅ អ្នកណាក៏ចង់បានដែរ ប៉ុន្តែនៅមិនទាន់បានបែកចែកច្បាស់ថា រវាងការរស់នៅក្នុងផ្ទះល្វែង និងខុុនដូ មួយណាដែលមានសុវត្ថិភាពជាង និងផ្តល់អត្ថប្រយោជន៍ច្រើនជាង។

តាមពិត​ទៅ ការ​រស់នៅ​ខុនដូ​ហាក់​ក្លាយ​ជា​ទម្លាប់​រស់នៅ​បែប​ថ្មី​មួយ​សម្រាប់​ប្រជាជន​នៅ​ក្រុង​ភ្នំពេញ ដែល​ធ្លាប់​តែ​រស់នៅ​ផ្ទះ​ល្វែង ឬ​ផ្ទះ​មួយៗ​ដាច់​ពី​គ្នា។ ការ​រស់នៅ​ខុនដូ ផ្តល់​អត្ថប្រយោជន៍​បែប​ណាខ្លះ?

(រូបតំណាងអាគារខុនដូ)

ការរស់នៅខុនដូ មានអត្ថប្រយោជន៍ច្រើន ដោយសារ​ម្ចាស់​គម្រោង​បាន​គិតគូរ​ពី​តម្រូវការ​នានា​របស់​អតិថិជន ដូចជា សុវត្ថិភាព និង​សុខភាព ជាដើម។អ្នកអភិវឌ្ឃ តែងគិតគូ ពីសន្តិសុខការពារ២៤ម៉ោង ទ្វារចេញចូលមានសុវត្ថិភាព។ អាចធ្វើឲ្យអតិថិជន មានទំនុកចិត្តថា ពេលដែលគាត់មកដល់ក្នុងខុនដូហើយ មានអារម្មណ៍សុវត្ថិភាព មិនមានការព្រួយបារម្ភពី ចោរគាស់ផ្ទះ។

(រូបតំណាងអាគារខុនដូ)

រីឯផ្ទះល្វែងវិញ ជារបៀបនៃការរស់នៅដាច់ពីគ្នា ជាការរស់នៅជាប់ដី វាងាយស្រួលរស់នៅផងដែរ ប៉ុន្តែសុវត្ថិភាព ហាក់ពិបាកបន្តិច ។

យោងតាមអ្នករស់នៅផ្ទះល្វែងម្នាក់បានលើកឡើងថា ផ្ទះល្វែងមានផលលំបាកច្រើន ឡានទុលចោលមុខផ្ទះ ផ្លូវចង្អៀត ពិបាកចតឡាន សន្តិសុខខ្សោយពេលចូលដល់ផ្ទះហើយ ចិត្តនៅបារម្ភខ្លាចមានចោរលួច ចោរប្លន់។

(រូបតំណាងអាគារខុនដូ)

គាត់បានលើកឡើងថា បើប្រៀបធៀបជាមួយផ្ទះល្វែង ខុនដូ មានសុវត្ថិភាពជាង។ ម្យ៉ាងវិញទៀត បើយើងរស់នៅខុនដូ យើងមិនបានចំណាយពេលច្រើន ជិះទៅកន្លែងផ្សេងដើម្បីញាំអាហារ ទិញទំនិញដែរ  ព្រោះនៅក្នុងនោះមានទាំងភោជនីយដ្ឋាន អាងហែលទឹក ផ្សារទំនើបជាដើម ដែលធ្វើឲ្យអ្នកកាន់តែងាយស្រួល។

បច្ចុប្បន្ន អគារ​ខុនដូ​បាន​រីកដុះ​ដាល​ដូច​ផ្សិត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​សក្ដានុពល​ទេសចរណ៍​មួយ​ចំនួន​របស់​កម្ពុជា។ លោក ងួន ឆាយលាង អគ្គនាយក​ក្រុមហ៊ុន Pointer ដែល​ផ្តល់​សេវា​ប្រឹក្សា​យោបល់ និង​លក់​គម្រោង​ខុនដូ មាន​ប្រសាសន៍​ថា ការ​រស់នៅ​ខុនដូ​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន ដោយសារ​ម្ចាស់​គម្រោង​បាន​គិតគូរ​ពី​តម្រូវការ​នានា​របស់​អតិថិជន ដូចជា សុវត្ថិភាព និង​សុខភាព ជាដើម៕

(រូបតំណាងផ្ទះល្វែង)

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia