ក្រសួងខ្មែរ ចាត់វិធានការលើអង្ករថៃ ដែលដាក់រូបអង្គរវត្ត និងអក្សរខ្មែរ ដោយលក់​នៅទីផ្សារ​អន្តរជាតិហើយ

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ទើប​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ប្រតិកម្ម​ទៅ​ហ្នឹង អង្ករ​បរទេស(ថៃឡង់ដ៍) ដែល​បាន​ក្លែង​បន្លំ​ស្លាក​សញ្ញា​ ដោយ​វាយ​បញ្ជាក់​អត្តសញ្ញាណ​កម្ពុជា​លើ​អង្ករ​របស់​ខ្លួន ដាក់​លក់​នៅ​ទីផ្សារ​បរទេស​នាំ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ។

សេចក្ដី​ប្រកាស​របស់​ក្រសួង​បាន បាន​អះអាង​ថា ឆ្លង​តាម​ការ​ស្រាវ​ជ្រាវ ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ​បរទេស​ខាង​លើ បាន​ដាក់​រូប​សញ្ញា​អង្គរ​វត្ត​របស់​កម្ពុជា និង​វាយ​អក្សរ​ថា “អង្ករ​ក្រអូប​ពិសេស” ដាក់​លក់​នៅ​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា ធ្វើ​ឲ្យ​អន្តរជាតិ​មាន​ការ​ភ័ន្ត​ច្រឡំ។

តប​នឹង​ករណី​នេះ ក្រសួង​ពាណិជ្ជកម្ម​របស់​កម្ពុជា អះអាង​ថា នឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ត ដើម្បី​ចាត់​ការ​ទាំង​ផ្លូវ​ការ​ទូត និង​ផ្លូវ​ច្បាប់ ដើម្បី​រក​ប្រភព​ពិត​ និង​បុគ្គល​​ល្មើស ដើម្បី​បញ្ឈប់​សកម្មភាព​ខាង​លើ​ឲ្យ​ខាន​តែ​បាន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay