ភ្ញាក់ផ្អើលខ្លាំង! ព្រាប សុវត្ថិ និងអ្នកនាងខ្ញុង ចូលហ៊ុនគ្នារកស៊ីផ្នែកអចលនទ្រព្យ បន្ថែមលើការងារសិល្បៈ

បង្កការភ្ញាក់ផ្អើល ដោយកាលពីម្សិលមិញ មានគណនីហ្វេសប៊ុកលក់ដីមួយ បានបង្ហោះរូបភាពជាច្រើនសន្លឹក របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ រួមជាមួយនឹងតារាកំប្លែងប្រុសស្រី២រូប គឺអ្នកនាង ខ្ញុង និងលោក កៃដ កំពុងតែរៀបចំធ្វើពិធីសែនចិន អបអរមុខរបរដ៏ថ្មី។

តាមរយៈការបង្ហោះបានឲ្យដឹងថា កំពូលតារាចម្រៀងព្រាប សុវត្ថិ និងតារាកំប្លែងប្រុសស្រី គឺអ្នកនាង ខ្ញុង និងលោក កៃដ បានចាប់ដៃចូលភាគហ៊ុនគ្នាបើកគម្រោងថ្មី លក់ដី។

យ៉ាងណាមិញ ការបើកមុខរបស់ថ្មីរបស់កំពូលតារាចម្រៀងរូបនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលមិនស្ទើរនោះ ដោយសារពីមុនមក គេមិនធ្លាប់ចាប់អារម្មណ៍ឃើញ លោក ព្រាប សុវត្ថិ និងតារាកំប្លែងទាំង២ដួងនេះ មានទំនាក់ទំនងស្និទ្ធស្នាលនឹងគ្នាពីមុនមកនោះទេ ហើយសុខៗស្រាប់តែមកចាប់ដៃគ្នា បើកគម្រោងថ្មីលក់ដីបែបនេះ ពិតជារឿងដ៏កម្រណាស់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload