ភ្ញាក់ផ្អើលខ្លាំង! ក្រោយប្រកាស ឈប់ពីសិល្បៈ ពេលនេះ ស៊ូ ស៊ីរីកា ចង់ទិញឡាន Lexus LX570 2018 ស៊េរីថ្មីឯណោះ

ក្រោយមកពីប្រទេសកូរ៉េវិញភ្លាម តារាចម្រៀងដែលទទួលបានការគាំទ្រស្ទើរតែគ្រប់បទ កញ្ញា ស៊ូ ស៊ីរីកា បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងរូបភាពរថយន្តទំនើបមួយគ្រឿង។

ជាក់ស្ដែងកាលពីម្សិលមិញនេះ តារាចម្រៀងស្រីប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា បានស៊ែរនៅរូបភាពរថយន្តទំនើបមួយគ្រឿង ដែលមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ ដោយក្នុងនោះដែរនាងក៏បានសរសេរថា ‹‹ See u soon ›› ដែលបានន័យថា ‹‹ ជួបគ្នាឆាប់ៗ ›› បានបង្កធ្វើឲ្យហ្វេនៗរបស់នាង សម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ផងដែរ។

ឡានដែលកញ្ញាចង់ទិញ

យ៉ាងណាមិញ យើងមិនទាន់ជ្រាបថា កញ្ញា ស៊ូ ស៊ីរីកា ពិតជាប្ដូររថយន្តទំនើបមួយគ្រឿងនេះពិតប្រាកដមែន ឫក៏គ្រាន់តែស៊ែរលេង នោះនៅឡើយទេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ hmerload