ពិតជាមិនធម្មតា!​ នៅក្មេងសោះ​តែកូនប្រុស ទូច ស្រីល័ក្ខ ចេះរហូតដល់ ៣ភាសាឯណោះ (មានវីដេអូ)

កាលពីថ្មីៗនេះ តារាពហុជំនាញ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះវីដេអូមួយដោយបានបង្ហាញពីសកម្មភាពកូនប្រុសខ្លួន ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយសមត្ថភាពកូនតូចរបស់នាង។

ជាក់ស្ដែង ដោយយោងទៅតាមការបង្ហោះវីដេអូ អ្នកម្ដាយកូនមួយ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហាញឲ្យដឹងថា បើទោះជាកូនប្រុសរបស់នាង នៅតូចក៏ពិតមែន ប៉ុន្តែកូនខ្លួនអាចប្រើប្រាស់ដល់ទៅ៣ភាសា ដោយក្នុងនោះមានភាសាអង់គ្លេស ចិន និងភាសាខ្មែរដែលជាភាសាជាតិផងដែរ។

ជាមួយនឹងវីដេអូនេះដែរ តារាស្រី អ្នកនាង ទូច ស្រីល័ក្ខ បានសរសេររៀបរាប់ទាំងរំភើបថា ‹‹នេះគឺជាសកម្មភាពដែរលោកកូនរបស់ខ្ញុំបង្ហាត់អោយស្គាល់ពីអក្សរខ្មែរនិងភាសារអង់គ្លេសនិងភាសារចិន មែនធ្វើលំៗទេណា តាមិនចេះអាន ដឹងថាត្រូវលោកគ្រូដាក់ម៉ង Share ជូនលោកគ្រូមួយសិន ››៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload