សូមប្រយ័ត្ន! អ្នកនឹងប្រឈមជំងឺមហារីក ប្រសិនបើអ្នកនៅតែញុំាមី​ឆា​ លត​ឆា ញឹកញាប់ពេក

មី​ឆា​ លត​ឆា​ ជា​អាហារ​ពេញ​និយម​សម្រាប់​មនុស្ស​គ្រប់​វណ្ណៈ​ និង​គ្រប់​វ័យ​ មិន​ថា​ចាស់​ក្មេង​ឡើយ។​ ព្រោះ​អាហារ​នេះ​មាន​រសជាតិ​​ឆ្ងាញ់​ រហ័ស​ តម្លៃ​សមរម្យ​ ជា​ពិសេស​ងាយ​ស្រួល​រក​ទិញ​ ដោយ​មាន​លក់​ស្ទើរ​គ្រប់​ទី​កន្លែង។​ ប៉ុន្តែ​ការ​ញ៉ាំ​មី​ឆា​ លត​ឆា​នេះ​ញឹកញាប់​ពេក​អាច​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ខ្លាំង​ ហើយ​ក៏​ជា​កត្តា​ធំ​មួយ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​ទៅ​ថ្ងៃ​មុខ​ និង​ជំងឺ​ច្រើន​មុខ​ផ្សេង​ទៀត។​

យោង​តាម​ការ​ពន្យល់​របស់​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី​ ​ឬទ្ធី​គុណ​ និង​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​ពន្យល់​ថា ជា​ទូរ​ទៅ​អាហារ​មាន​ផ្សែង​ដូចជា​អាហារ​អាំង​មិន​គួរ​បរិភោគ​ញឹកញាប់​ទេ​។​ ព្រោះ​ផ្សែង​ និង​កម្ទេច​ខ្មៅ​តូច​ៗ​ជាប់​អាហារ​អាំង​គឺ​គ្រោះ​ថ្នាក់​ណាស់​ចំពោះ​សុខភាព​ដោយ​អាច​បង្ក​ឲ្យ​មហារីក​បាន​។ មិន​ខុស​គ្នា​ពី​​មី​ឆា​ លត​ឆា​នោះ​ទេ​ ខ្ទះ​ក្ដៅ​ដែល​ឆា​មី​ឬ​លត​ ដដែល​ៗ​ច្រើន​ដង​ជា​កត្តា​ចម្បង​ដែល​បណ្ដាល​ឲ្យ​កើត​មហារីក​។​ ព្រោះ​ជាតិ​ការបោនដែល​ចេញ​ពី​ខ្ទះ​ឆា​លើ​ភ្លើង​ក្ដៅៗ ហើយ​ឆា​ច្រំ​ដែល​ច្រើន​ដង​​ទៀត​ដោយ​មិន​បាន​លាងសម្អាត​ ជាពិសេស​កម្ទេច​​ខ្លោច​តូច​ៗ​ខ្មៅ​ៗ​ ជា​មូល​ហេតុ​ដែល​អ្នក​មិន​គួរ​បរិភោគ​ញឹកញាប់​ឡើយ​។​

ដោយ​សារ​មាន​ភាគរយ​ខ្ពស់​នាំឲ្យ​កើត​មហារីក ដូច្នេះ​ការ​បរិភោគ​ដែល​មាន​សុវត្ថិភាព​ គឺត្រឹម​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ ឬ​ជៀសវាង​ការ​ញ៉ាំ​ក្រៅ​ ដោយ​ចម្អិន​ខ្លួន​ឯង​នៅ​ផ្ទះ​រឹតតែ​អាច​កាត់​បន្ថយ​ហានិភ័យ​បាន​ច្រើន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kanha.sabay