ឡូយកប់! តោះមកទស្សនាវីដេអូសម្តែងលើកដំបូងគេបំផុតរបស់ប្អូនប្រុស នីឡា ទាំងអស់គ្នា (វីដេអូ)

តារាកំប្លែងវ័យក្មេងនីឡា ដែលជាកូនស្រីដ៏ស្រស់ស្អាតរបស់អ្នកដឹកនាំ ផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ និងជាអ្នកគ្រប់គ្រង ក្រុមកំប្លែងប្រចាំនៅស៊ីធីអិន សុវណ្ណរិទ្ធី ហៅលោកតា វិុចទ័រ បានដឹកដៃកូនស្រីរបស់ខ្លួនឲ្យចូលលេងកំប្លែង និងប្រឡូកនៅក្នុងវិស័យមួយនេះតាំងតែពីក្មេង។

បច្ចុប្បន្ន នាងមានឈ្មោះបោះសម្លេងមិនធម្មតា បន្ទាប់មកឪពុករបស់តារារូបនេះក៏ចាប់ផ្តើមបណ្តុះបណ្តាលឲ្យកូនប្រុសពៅរបស់ខ្លួនថែមម្នាក់ទៀត ឲ្យចូលនៅក្នុងវិស័យមួយនេះ។

ជាក់ស្តែង ប្អូនប្រុសរបស់ តារាកំប្លែង នីឡា កំពុងតែចាប់ផ្តើមបានថតនៅក្នុងសាច់រឿងកំប្លែងនានា បានប៉ុន្មានរឿងមកហើយ ដោយក្នុងនោះឃើញថា ស្នាដៃនៅក្នុងការសម្តែងរបស់គេ ក៏មិនធម្មតាដែរ គឺមិនចាញ់បងស្រីរបស់ខ្លួនប៉ុនា្មននោះទេ។

ទន្ទឹមនឹងនេះដែរ ក៏មានអ្នកគាំទ្រ ក៏ដូចជាអ្នកទស្សនាវីដេអូមួយនេះ បានសរសើរដល់ប្អូនរបស់តារារូបនេះ ដែលមានស្នាដៃ និងដុងសិល្បៈដ៏ល្អតាំងពីក្មេងបែបនេះ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!