គួរឱ្យអាសូរ! យាយយ៉យ ត្រូវចោរឆក់កាបូបអស់ទ្រព្យសម្បត្តិសរុបជិត ៣ពាន់ដុល្លារឯណោះ

យោងតាម​ការ​បង្ហោះ​សា​រលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​តារា​កំប្លែង និង​ជា​ពិធីករ នាយ​ព្រែក ឲ្យ​ដឹងថា កំពូល​អ្នកចម្រៀង​អា​យ៉ៃ យាយ​យ៉យ ដែល​ត្រូវជា​ម្តាយ​ខ្លួន​នោះ ត្រូវ​ចោរឆក់​កាបូប​ទាំង​ព្រឹក​តែម្តង​ខណៈពេល​គាត់​កំពុងធ្វើដំណើរ​តាមផ្លូវ និង​ត្រូវ​ខាតបង់​ទ្រព្យសម្បត្តិ​សរុប​ជិត ៣០០០ ដុល្លារ​ឯណោះ​។​

​នាយ​ព្រែ​កបាន​ថ្លែង​ទាំង​ព្រឹក​ព្រលឹម​បែបនេះ​ថា «​តេមកកូនយំទាំងព្រឹក ម៉ែអើយ​ម៉ែ​ ជិត​ដល់​ទៅ​PassApp​ហើយ​ នៅ​ចោរឆក់​កាបូប​បាន​ទៀត ទូរស័ព្ទដៃ ចិញ្ចៀន​ពេ​ជ្យ​មួយ​វង់ លុយ​ជិត​1000$​ដុល្លារ សរុបទៅ ជិត​3000$ ទាំង​ព្រឹក​ហើយ​ប៊ិះ​ធ្លាក់​ពីលើ PassApp ទៀត​ប្រទាញប្រទង់​ជាមួយ​ចោរ​ស្ដាយ​កំលាំង​ញើស​ឈាម​គាត់ ឥ​ទ្បូ​វ​អង្គុយ​ភ័យ​ចង់​ក្លាយជា​ឈឺ​ហើយ ឱ​ចោរ​អើយៗ​ចោរ ឆក់​មិនដឹងថា​ចាស់​ក្មេង​សោះ​»​។​

​យោងតាម​ការបញ្ជាក់រ​បស់​នាយ​ព្រែក​ជាមួយ​អ្នកគាំទ្រ​បាន​ប្រាប់​ឲ្យ​ដឹងថា​ហេតុការណ៍​ឆក់​កាបូប​របស់​អ្នក​ម្តាយ​ខ្លួន​គឺ​ស្ថិតនៅ​ម្តុំ​ផ្លូវ​ម៉ៃ​ដា រាជធានី​ភ្នំពេញ​៕​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news