ពិតជាមិនធម្មតា! ថៃលក់ផ្លែមៀនបាន ១៧លានដុល្លារក្នុង១ថ្ងៃ ដោយសារតែមហាសេដ្ឋី Jack Ma

ផ្លែមៀនរប​ស់ថៃ កាន់តែមានតម្រូវការខ្ពស់ជាងពេលណាៗ ទាំងអស់បន្ទាប់ពី ទទួលបានការ អនុញ្ញាពីមហាសេដ្ឋី Jack Ma ឲ្យដាក់លក់គេហទំព័រលក់អនឡាញ Tmall.com នៃក្រុមហ៊ុ​ន Alibaba Group។

(រូបតំណាង)

បើគិតក្នុងថ្ងៃពុធសប្ដាហ៍មុន ចិនបានបញ្ជារទិញផ្លែមៀនពីថៃ​ សរុបជាទឹកប្រាក់ ៥២៧លានបាត( ប្រមាណជាង ១៧លានដុល្លារអាមេរិក) បន្ទាប់ពីបានដាក់លក់អនឡាញលើគេហទំព័រ Tmall.com។ ផ្លែមៀនរបស់ថៃត្រូវបានគេរំពឹងថានឹង ទទួលបានការបញ្ជារទិញពី ចិនពី ៨ពាន់តោន ទៅ ១ម៉ឺនតោន ដែលកើនឡើង ១០០% ធៀបនឹងឆ្នាំ ២០១៧ កន្លងទៅ ហើយចំនួននឹងកើនឡើងទ្វេដងក្នុងរយៈពេល ៣ឆ្នាំខាងមុខ។

បើតាមសម្ដីរបស់លោក Sontirat Sontijirawong រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងថា” នេះជាឱកាមាស សម្រាប់ប្រជាកសិករថៃក្នុងការនាំចេញផ្លែមៀន ទៅកាន់ប្រទេសចិនបានកាន់តែច្រើន។ មិនតែប៉ុណ្ណោះ តម្រូវការផ្លែឈើស្រស់ និងផ្លែឈើកែច្នៃផ្សេង ព្រមទាំង​ផលិតផលធ្វើពីដំណាំស្រូវ និង ចំណីសត្វនឹងកាន់កើនឡើងផងដែរ។

(រូបតំណាង)

គួរជម្រាប់ផងដែរថាការដែល មហាសេដ្ឋី ​Jack Ma អនុញ្ញាតឲ្យថៃដាក់លក់ផលិតផលកសិកម្មលើ គេហទំព័រ Tmall.com ធ្វើឲ្យនាយករដ្ឋមន្រ្តីថៃ ក៏ដូចជាប្រជាកសិករថៃញញឹមបិទមាត់មិនជិតឡើយព្រោះផលិតផលកសិកម្មមានទីផ្សារស្រាប់ដោយមិនចាំបាច់ភ័យព្រួយគ្មានអ្នកទិញ។ ជាក់ស្ដែង កាលពីខែ មេសាកន្លងទៅនេះថៃ អាចលក់ផ្លែធុរ៉េនអស់ប្រមាណ ៦ម៉ឺនផ្លែតាមរយៈការដាក់លក់អនឡាញលើគេហទំព័រ Tmall.com ហើយ ក្នុងរយៈពេល៣ថ្ងៃ ផ្លែចំនួន ១៣ម៉ឺនផ្លែ មានតម្លៃ ៧០លានដុល្លារត្រូវបានគេបញ្ជាទិញផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!