ភ្ញាក់ផ្អើល! កាន់ដំណែងជិត ៤០ឆ្នាំ ពេលនេះប្រធានប្រតិបត្តិ Starbucks លាលែងពីដំណែងហើយ

ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនកាហ្វេ Starbucks ដែលមានវ័យ៦៤ឆ្នាំ បានប្រកាសលាលែងពីតំណែងកាលពី​ថ្ងៃចន្ទនេះ បន្ទាប់ពីបានចំណាយពេលដឹកនាំក្រុមហ៊ុន អស់រយៈពេលប្រមាណជាជិត៤០ឆ្នាំរួចមក។

លោក Howard Schultz បានឱ្យដឹងកាលពីម្សិលមិញថា លោកនឹងលាឈប់ពីតំណែងជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Starbucks និងជាសមាជិកក្រុមប្រឹក្សាភិបាលនៅថ្ងៃទី ២៦ ខែមិថុនាខាងមុខនេះ។ នេះ​បើ​តាម​ការចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Starbucks។

គូសបញ្ជាក់ថា លោក Schultz បានចាប់ផ្តើមធ្វើការងារឱ្យក្រុមហ៊ុនកាហ្វេ Starbucks ក្នុងអំឡុងឆ្នាំ១៩៨២ ជានាយកប្រតិបត្តិផ្នែកទីផ្សារ។ ជាមួយគ្នានេះ គាត់បានដឹកនាំក្រុមប្រឹក្សាភិបាលចាប់តាំងពីឆ្នាំ ១៩៨៥មកម្ល៉េះ។

បន្ថែមពីលើនេះ ក្នុងអំឡុងពេលដែលលោកកាន់កាប់ក្រុមហ៊ុន Starbucksនេះ លោកបានធ្វើឱ្យក្រុមហ៊ុនមានការកើនឡើងជាខ្លាំង ពោលគឺចាប់ពី១១សាខារហូតដល់ជាង ២៨,០០០ សាខានៅ៧៧ប្រទេស ជាពិសេសលោកបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង ២១,០០០%៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!