ភ្ញាក់ផ្អើលខ្លាំង! ឧកញ៉ា ពុង ឃាវសែ នឹងបង្កើតសាកលវិទ្យាល័យដ៏ធំមួយនៅជ្រោយចង្វារឆាប់ៗនេះ

លោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនអណិកជន OCIC និងចាប់ដៃគូជាមួយប្រទេសចិនបង្កើតសាកលវិទ្យាល័យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា នៅពេលខាងមុខនេះ។ នេះបើយោងតាមការការប្រកាសព័ត៌មានរបស់ក្រសួងការងារកម្ពុជានៅម្សិលមិញ​។

លោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនអណិកជន OCIC

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា ចិន មានគម្រោង ចង់បង្កើតសាកលវិទ្យាល័យធំមួយនៅទីក្រុងភ្នំពេញ និងភាគីចិនពិតជាមានការចាប់អារម្មណ៍ខ្លាំងទៅលើការបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជានាពេលខាងមុខ ជាពិសេសភាពជាដៃគូចិន និងកម្ពុជាក្នុងវិស័យនេះ ម្យ៉ាងវិញទៀត ក៏ស្របទៅនឹង យុទ្ធសាស្រ្តផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិនផងដែរ។

បន្ថែមពីលើ ឯកឧត្តមបន្តថា ភាគីចិន នឹងចាប់ដៃគូសហការជាមួយក្រុមហ៊ុន (OCIC) ក្រោមការ គ្រប់គ្រងរបស់លោកឧកញ៉ា ពុង ឃាវសែ និងជាប្រធានសមាគមសម្ព័ន្ធខ្មែរចិន ដើម្បីបង្កើតសាកលវិទ្យាល័យដ៍ធំមួយ នៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ។

អាគារធនាគារកាណាឌីយ៉ានៅកម្ពុជារបស់លោកឧកញ៉ា ពុង ឃាវសែ

សាលកវិទ្យាល័យនេះនឹងរួមវិភាគទានយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលបណ្តុះបណ្តាលលើកម្រិតជាន់ខ្ពស់ តាំងពី កម្រិតបណ្ឌិត អនុបណ្ឌិត រហូតដល់វិជ្ជាជីវៈ (សញ្ញាបត្រជាន់ខ្ពស់ ដល់វិញ្ញាបនបត្រ) ដែលការបង្រៀននេះ ប្រើប្រាស់ ជាភាសាខ្មែរ ចិន និងភាសាដទៃផ្សេងទៀត។

(រូបតំណាង)

សូមបញ្ជាក់ថា គម្រោងបង្កើតសាកលវិទ្យាល័យនេះ ភាគីចិន នឹងជំរុញឲ្យសម្រេចបានជោគជ័យនាពេលឆាប់ៗខាងមុខ ក្នុងខួបលើកទី៦៥ នៃទំនាក់ទំនងដ៏ល្អ រវាងកម្ពុជានិងចិន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia