ប្រភពនៃម៉ាកឡាន និងក្រុមហ៊ុនឡានល្បីៗចំនួន ២៨ ប្រភេទ នៅលើពិភពលោក

កេរ្តិ៍ឈ្មោះផលិតផល គឺមានសារៈសំខាន់បំផុតសម្រាប់ក្រុមហ៊ុននីមួយៗ ហើយក្នុងនោះផងដែរ អតិថិជន ត្រូវការជាចាំបាច់ដឹងពីប្រវត្តិខ្លះនៃក្រុមហ៊ុននោះផងដែរ។ ដូចនេះ ដែនដីនៃការចែករំលែក សូមលើកយកក្រុមហ៊ុនឡានម៉ាកល្បីៗ ដូចខាងក្រោមនេះ៖

១) ឡានម៉ាក Audi

លោក August Horch ជាអ្នកបង្កើតឡានម៉ាក Audi ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១០-បច្ចុប្បន្ន ក្នុងទីក្រុង Ingolstadt នៃប្រទេសអាឡឺម៉ង់ និងស្ថិតនៅក្នុងក្រុមហ៊ុន Volkswagen Group។

២) ឡានម៉ាក BMW (Bayerische Motoren Werke AG)

លោក Franz Josef Popp ជាអ្នកបង្កើតឡានម៉ាក BMW ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១៦-បច្ចុប្បន្ន  ក្នុងទីក្រុង Munich នៃប្រទេសអាឡឺម៉ង់។

៣) ឡានម៉ាក Mercedes-Benz

លោក Karl Benz ជាអ្នកបង្កើតឡានម៉ាក Mercedes-Benz ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩២៦-បច្ចុប្បន្ន ក្នុងទីក្រុង Stuttgart នៃប្រទេសអាឡឺម៉ង់ និងស្ថិតនៅក្រុមហ៊ុន Daimler AG។

៤) ឡានម៉ាក Porsche

លោក Ferdinand Porsche ជាអ្នកបង្កើតឡានម៉ាក Porsche ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៣១-បច្ចុប្បន្ន ក្នុងទីក្រុង Stuttgart នៃប្រទេសអាឡឺម៉ង់ និងស្ថិតនៅក្នុងក្រុមហ៊ុន Volkswagen Group។

៥) ក្រុមហ៊ុនឡាន Volkswagen

អង្គការរណសិរ្សការងារអាឡឺម៉ង់ ជាអ្នកបង្កើតក្រុមហ៊ុន Volkswagen ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៣៧-បច្ចុប្បន្ន ក្នុងទីក្រុង Wolfsburg នៃប្រទេសអាឡឺម៉ង់។

៦) ក្រុមហ៊ុនឡាន Lamborghini

លោក Ferruccio Lamborghini ជាអ្នកបង្កើតក្រុមហ៊ុនឡាន Lamborghini ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៣-បច្ចុប្បន្ន ក្នុងទីក្រុង Sant’Agata Bolognese នៃប្រទេសអ៊ីតាលី។

៧) ក្រុមហ៊ុនឡាន Honda

លោក Soichiro Honda ជាអ្នកបង្កើតក្រុមហ៊ុនឡាន Honda ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៣-បច្ចុប្បន្ន ក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន។

៨) ក្រុមហ៊ុនឡាន Toyota

លោក Kiichiro Toyoda ជាអ្នកបង្កើតក្រុមហ៊ុនឡាន Toyota ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៣៧-បច្ចុប្បន្ន ក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន។

៩) ក្រុមហ៊ុនឡាន Isuzu

ក្រុមហ៊ុន Isuzu Motors Limited ជាអ្នកបង្កើតក្រុមហ៊ុនឡាន Isuzu ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៣៤-បច្ចុប្បន្ន ក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន។

១០) ក្រុមហ៊ុនឡាន Mazda

លោក Jujiro Matsuda ជាអ្នកបង្កើតក្រុមហ៊ុនឡាន Mazda ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩២០-បច្ចុប្បន្ន ក្នុងស្រុក Fuchū នៃប្រទេសជប៉ុន។

១១) ក្រុមហ៊ុនឡាន Nissan

លោក Yoshisuke Aikawa ជាអ្នកបង្កើតក្រុមហ៊ុនឡាន Nissan ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៣៣-បច្ចុប្បន្ន ក្នុងទីក្រុង Nishi-ku នៃប្រទេសជប៉ុន។

១២) ក្រុមហ៊ុនឡាន Mitsubishi

លោក Iwasaki Yatarō ជាអ្នកបង្កើតក្រុមហ៊ុនឡាន Mitsubishi ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៧០-បច្ចុប្បន្ន ក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន។

១៣) ក្រុមហ៊ុនឡាន Suzuki

លោក Michio Suzuki ជាអ្នកបង្កើតក្រុមហ៊ុនឡាន Suzuki ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩០៩-បច្ចុប្បន្ន ក្នុងខេត្ត Shizuoka នៃប្រទេសជប៉ុន។

១៤) ក្រុមហ៊ុនឡាន Lotus Cars

លោក Colin Chapman ជាអ្នកបង្កើតក្រុមហ៊ុនឡាន Lotus Cars ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥២-បច្ចុប្បន្ន ក្នុងទីក្រុង Hethel នៃប្រទេសអង់គ្លេស។

១៥) ក្រុមហ៊ុនឡាន​ Opel

លោក Adam Opel ជាអ្នកបង្កើតក្រុមហ៊ុនឡាន Opel ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៦៣-បច្ចុប្បន្ន ក្នុងទីក្រុង Rüsselsheim នៃប្រទេសអាឡឺម៉ង់។

១៦) ក្រុមហ៊ុនឡាន​ Ferrari

លោក Enzo Ferrari ជាអ្នកបង្កើតក្រុមហ៊ុនឡាន Ferrari ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៣៩-បច្ចុប្បន្ន ក្នុងទីក្រុង Maranello នៃប្រទេសអ៊ីតាលី។

១៧) ក្រុមហ៊ុនឡាន​ SsangYong Motor

ក្រុមហ៊ុនឡាន SsangYong Motor ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៤-បច្ចុប្បន្ន ក្នុងទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។

១៨) ក្រុមហ៊ុនឡាន​ Hyundai Motor Company

លោក Chung Ju-yung ជាអ្នកបង្កើតក្រុមហ៊ុនឡាន Hyundai Motor Company ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៧-បច្ចុប្បន្ន ក្នុងទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។

១៩) ឡាន​ Land Rover

លោក Maurice Wilks ជាអ្នកបង្កើតក្រុមហ៊ុនឡាន Land Rover ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៨-បច្ចុប្បន្ន ក្នុងទីក្រុង Whitley នៃប្រទេសចក្រភពអង់គ្លេស។

២០) ក្រុមហ៊ុនឡាន​ Rolls-Royce

លោក Charles Rolls និង លោក Henry Royce ជាអ្នកបង្កើតក្រុមហ៊ុនឡាន Rolls-Royce ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩០៤-បច្ចុប្បន្ន ក្នុងទីក្រុង Derby នៃប្រទេសអង់គ្លេស។

២១) ក្រុមហ៊ុនឡាន​ Bristol Cars

ក្រុមហ៊ុនឡាន Bristol Cars ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៥-បច្ចុប្បន្ន ក្នុងទីក្រុងឡុង នៃប្រទេសអង់គ្លេស។

២២) ក្រុមហ៊ុនឡាន​ Bentley

លោក W. O. Bentley ជាអ្នកបង្កើតក្រុមហ៊ុនឡាន Bentley ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១៩-បច្ចុប្បន្ន ក្នុងទីក្រុង Crewe នៃប្រទេសអង់គ្លេស។

២៣) ក្រុមហ៊ុនឡាន​ Ford Motor Company

លោក Henry Ford ជាអ្នកបង្កើតក្រុមហ៊ុនឡាន Ford Motor Company ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩០៣-បច្ចុប្បន្ន ក្នុងទីក្រុង Dearborn នៃប្រទេសអាមេរិក។

២៤) ក្រុមហ៊ុនឡាន​ Lincoln Motor Company

លោក Henry M. Leland ជាអ្នកបង្កើតក្រុមហ៊ុនឡាន Lincoln Motor Company ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១៧-បច្ចុប្បន្ន ក្នុងទីក្រុង Dearborn នៃប្រទេសអាមេរិក។

២៥) ក្រុមហ៊ុនឡាន​ Chrysler

លោក Walter Chrysler ជាអ្នកបង្កើតក្រុមហ៊ុនឡាន Chrysler ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩២៥-បច្ចុប្បន្ន ក្នុងទីក្រុង Auburn Hills នៃប្រទេសអាមេរិក។

២៦) ឡាន​ម៉ាក Chevrolet

លោក Louis Chevrolet និង លោក William C. Durant ជាអ្នកបង្កើតឡានម៉ាក Chevrolet ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១១-បច្ចុប្បន្ន ក្នុងទីក្រុង Detroit នៃប្រទេសអាមេរិក។

២៧) ឡាន​ Lexus

លោក Eiji Toyoda ជាអ្នកបង្កើតឡានម៉ាក Lexus ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៩-បច្ចុប្បន្ន ក្នុងទីក្រុង Nagoya នៃប្រទេសជប៉ុន។

២៨) ឡាន​ម៉ាក Hummer

ឡានម៉ាក Hummer ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩២-បច្ចុប្បន្ន ក្នុងរដ្ឋ Michigan នៃប្រទេសអាមេរិក។

 

ចុចទីនេះ៖

 

ប្រែសម្រួលដោយ៖ លោក ប៊ុត​ ហេង

ប្រភព៖ wikipedia