ឡូយកប់! ជនបរទេសម្នាក់ច្រៀងបទ “បើ​នាង​បុក​ស្រូវ” អមដោយចាប៉ី ពិតជាពីរោះណាស់ (វីដេអូ)

បទចម្រៀងប្រពៃណីខ្មែរ ដែលមានចំណងជើងថា «បើនាងបុកស្រូវ» ត្រូវបានប្រជាជនខ្មែរគ្រប់រូបនិយមស្តាប់ ជាពិសេសនោះ គឺនារីតែម្តង ខណៈចម្រៀងមួយនេះ បានបង្កប់ដោយអត្ថន័យអប់រំជាច្រើន ចំពោះស្រ្តីខ្មែរ ដោយជារឿយៗគេតែងតែឮចម្រៀងនេះ ច្រៀងដោយនារីខ្មែរ។

ដោយឡែក ថ្មីៗនេះ គេសង្កេតឃើញថា មានជនបរទេសជាច្រើន បានបង្ហាញការគោរពស្រឡាញ់ចំពោះសិល្បៈខ្មែរ ដោយក្នុងនោះ មាននារីបរទេសមួយរូប ដែលមានឈ្មោះថា Emily Howe បានបកស្រាយនូវចម្រៀង «បើនាងបុកស្រូវ» ជាចម្រៀងភាសាខ្មែរ ដោយអមជាមួយនឹងឧបករណ៍ភ្លេងបុរាណខ្មែរ គឺចាប៉ីផងនោះ ពិតជាល្អណាស់ ពោលគឺសំនៀងពីរោះរណ្តំ និងទទួលបានការកោតសរសើរ ជាខ្លាំង ពីសំណាក់មហាជន ក្នុងបណ្តាញសង្គម។

ជាក់ស្តែងក្នុងវីដេអូចម្រៀង ដែលបកស្រាយដោយ នាង Emily Howe និងមានអ្នកលេងចាប៉ី គឺលោក នូ សំណាង ទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងច្រើនលើសលុប ពីសំណាក់បងប្អូនប្រជាជនខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងត្រូវបានចែករំលែកតៗគ្នាជាច្រើន។

ដោយសារតែវាបានបង្ហាញថា ចម្រៀងរបស់ខ្មែរពិតជាមានអត្ថន័យ និងបង្កប់ដោយខ្លឹមសារអប់រំជាច្រើន នៅក្នុងចម្រៀងមួយបទនេះ រួមផ្សំទាំងជនជាតិបរទេស ចេះឲ្យឱ្យតម្លៃលើសិល្បៈខ្មែរផងនោះ។

យ៉ាងណាមិញ ចង់ដឹងថាចម្រៀង «បើនាងបុកស្រូវ» ច្រៀងដោយនារីបរទេស ពីរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា!

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ darafb

error: Content is protected !!