តោះមកទស្សនារឿងវាយតប់ ដែលល្បីល្បាញខ្លាំងមិនចាញ់រឿងហូលីវូដ (វីដេអូ)

ប្រទេសនីមួយៗតែងតែឆ្លងកាត់នៅសង្រ្គាម និងពួកឈ្លានពាននាៗ ហើយអ្នកដែលរងគ្រោះគឺតែងតែជាប្រជាជនស្លូតត្រង់ ស្រ្តីនិងកុមារ ហើយការគាបសង្កត់ព្រៃផ្សៃខ្លាំងពេក ការអត់ទ្រាំក៏មានកំរិត អ្នកខ្លះក្រោកឡើងតស៊ូរ និងរបបផ្តាច់ការទាំងនោះ ចំណែកក្នុងរឿងនេះវិញចង់បង្ហាញពីការតស៊ូររបស់ប្រជាជនមួយក្រុមទៅនិងពួកធ្មិលនិយមដែលចង់គ្រប់គ្រងមកលើពួកគេ ពួកគេមិនខ្លាចរអាឡើយដរាបណាគេនៅមានជីវីត។

ប្រសិនបើអ្នកមកទស្សនានូវសាច់រឿងមួយនេះ ប្រាកដជា ស្ងើចសរសើរពីទេព្យកោសល្យដ៏ប៉ិនប្រសព្វរបស់តារាសម្តែងដែលជាកុមារា និងកុមារី បង្ហាញពីក្បាច់គុនដ៏ល្អឯករបស់ខ្លួន។ ថ្វីត្បិតតែភាពយន្តមួយនេះ ផលិតបានយូរឆ្នាំបន្តិចតែចំនួនអ្នកចូលមើលមានច្រើនរហូតដល់រាប់លាន view ឯណោះ។ ដើម្បីកុំឱ្យខាតពេលយូរ តោះមកទស្សនាវីដេអូខ្លី និងរូបភាពដូចខាងក្រោមទាំងអស់គ្នា៖


 

អត្ថបទដោយ៖ លោក ប៊ុត ហេង