អបអរសាទរ!​ ចាន់ វឌ្ឍនាកា នឹងទៅលេងនៅក្លិបក្រៅប្រទេសបន្តទៀត ខណៈរៀបចំឯកសារបាន ៨០%ហើយ

បន្ទាប់ពីបានត្រឹមតែភាពសោកស្ដាយនៅក្នុងប្រទេសម៉ាឡេស៊ី ពេលនេះ ចាន់ វឌ្ឍនាកា នឹងសង្ឃឹមក្នុងចិត្ដថា ខ្លួននឹងធើ្វបានល្អឡើងវិញពេលដែលផ្លាស់ទៅលេងនៅក្រៅប្រទេសជាបន្ដទៀត។

ខែ្សបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា នេះ បានចំណាយពេកជាងពាក់កណ្ដាលរដូវកាលលេងឲ្យក្រុម Pahang FA ដែលស្ថិតក្នុងលីកកំពូលម៉ាឡេស៊ី ប៉ុន្ដែត្រូវក្លិបមួយនេះផ្ដាច់កុងត្រាទៅវិញ កាលពីជិត ២ខែមុន។

ក្រោយត្រលប់មកមាតុប្រទេសវិញ វឌ្ឍនាកា បាននិយាយថា៖ «ខ្ញុំនឹងលេងនៅក្រៅប្រទេសជាបន្ដ។ ខ្ញុំកំពុងរៀបចំឯកសារបាន ៨០%ហើយ ជាមួយក្លិបថ្មី។ យ៉ាងយូរ ២ ទៅ ៣សប្ដាហ៍ទៀត ឯកសារនោះនឹងត្រូវបានសម្រេច»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!