សើចឡើងរាំងពោះ! ស្មានតែកាមេរ៉ាទុកចោល សុភ័ក្រ កុសុម៉ា ខំធ្វើកាវិការបែបនេះ (វីដេអូ)

សព្វថ្ងៃប្រជាប្រិយភាព របស់តារាចម្រៀង និងពិធីការិនីកញ្ញា សុភ័ក្រ កុសុម៉ា កាន់តែកើនឡើងជាលំដាប់ ព្រោះមួយរយៈនេះ អ្នកគាំទ្រសង្កេតឃើញថា នាងពិតជាមានភាពមមាញឹកខ្លាំង ស្ទើរតែដកឃ្លាមិនរួចនោះទេ។

ដោយឡែក កាលពីថ្មីៗនេះ ពិធីការិនីសម្បុរស្រអែមរូបនេះ បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន សើចចុកពោះមិនស្ទើរនោះទេ នៅពេលនាងបានធ្វើរឿងមួយនៅមុខ កាមេរ៉ាទុកចោល។

យ៉ាងណាមិញ ដោយផ្អែកលើវីដេអូ ដែលបង្ហោះដោយហ្វេសប៊ុកផេកកញ្ញា សុភ័ក្រ កុសុម៉ា បានឲ្យដឹងថា នាងបានធ្វើមុខធ្វើមាត់បែបកំប្លែងៗ ដាក់កាមេរ៉ាទុកចោល ដោយនាងគិតថាគ្មានអ្នកណាថតនោះទេ ប៉ុន្តែបែរជាត្រូវក្រុមការងារយកវីដេអូនោះ យកមកចាក់ចែកគ្នាមើល សើចផ្អើលកន្លែងធ្វើការតែម្តង។

ទោះជាយ៉ាងណាក្តី ដូចដែលប្រិយមិត្តបានជ្រាបហើយថា កញ្ញា សុភ័ក្រ កុសុម៉ា តែងតែធ្វើឲ្យមហាជនសើចសប្បាយជានិច្ច ជាមួយពាក្យសម្តីនិងភាពក្រមិចក្រមើមរបស់នាង ដូច្នេះហើយនៅទីណាមាននាង គឺតែងតែមានភាពសើចសប្បាយជានិច្ច៕

តោះមកទស្សនារូបភាព និងវីដេអូទាំងអស់គ្នា៖


 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload