ញាក់សាច់! ផ្សារទំនើបអ៊ីអនសាខាទី៣ នឹងមានវត្តមាននៅតាមបណ្តាលផ្លូវ៦០ម៉ែត្របន្តទៀតហើយ

សហគ្រិនជប៉ុន ទើបសម្ពោធបើកដំណើរការងារផ្សារទំនើបអ៊ីអន២ មិនទាន់ដល់១ខែផង ពោលគឺនៅចុងខែឧសភា និងបានបោះទុនវិនិយោគផ្សារទំនើបអន្តរជាតិអ៊ីអន៣ថ្មី មួយបន្ថែមទៀត នៅតាមបណ្តោយផ្លូវសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ។

សហគ្រិនជប៉ុនរយៈកាលចុងក្រោយនេះ បានបោះទុនខ្ទង់លានដុល្លារ វិនិយោគលើផ្សារទំនើបអន្តរជាតិអ៊ីអន មលចំនួន២មកហើយ ដោយសារផ្សារទំនើបអ៊ីអន២ ទើបសម្ពោធបើកឱ្យដំណើរការចុងខែឧសភា និងគ្រោងបោះទុនវិនិយោគបន្ថែមទៀតនូវអ៊ីអន៣ ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។

លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak property service coltd បញ្ជាក់ថា តាមរយៈហ្វេសប៊ុកថា ផ្សារទំនើបអ៊ីអន៣ និងមានវត្តមាននៅតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងពេលឆាប់ៗខាងមុននេះ។

តំបន់តាមបណ្តោយផ្លូវ​៦០ម៉ែត្រ គឺជាតំបន់មានសក្តានុពលអភិវឌ្ឍន៍ខ្លាំង និងជាផ្លូវដ៏សំខាន់មួយនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋពីបណ្តាខេត្តឆ្លងមកទីក្រុងភ្នំពេញ។ បន្ថែមពីលើនេះ មានសហគ្រិនមួយចំនួនបានបោះទុនវិនិយោគទៅជាតំបន់អភិវឌ្ឍន៍ ឬទីក្រុងរណប មានING City ជាដើម។

សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ ជប៉ុនបានបោះទុនសាងសង់ផ្សារទំនើបលក្ខណៈអន្តរជាតិចំនួន​២មកហើយ គឺផ្សារទំនើបអ៊ីអន១ អ៊ីអន២ និងគ្រោងសាងសង់បន្ថែមទៀតនូវផ្សារទំនើបអ៊ីអន៣ នៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia