ឡូយកប់! ធនាគារកម្ពុជាចំនួន២ កំពុងវិវត្តិន៍ខ្លួនក្លាយជា ធនាគារ digital ដោយសារតែ …………

បច្ចុប្បន្ន គេសង្កេតមានធនាគារធំ២គឺ ធនាគារ ABA និង ធនាគារ អេស៊ីលីដា ដែលធនាគារទាំង២នេះ មានទ្រព្យសកម្ម លើស១ពាន់លានដុល្លារ ព្រមទាំងមានសេវាធនាគារទំនើបៗ ជូនអតិថិជនរបស់ខ្លួន។ មិនតែប៉ុណ្ណោះធនាគារទាំង២ បាននឹងកំពុងវិវត្តន៍ខ្លួនបន្តិចម្ដងៗ ដើម្បីក្លាយខ្លួនធនាគារ ឌីជីថលនាពេលអតនាគត។

ចំពោះធនាគារ អេស៊ីលីដា បើយោងតាមប្រសាសន៍របស់លោកស្រី បណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិនៃ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា មកដល់ពេលនេះជាជំហានទី៣ហើយសម្រាប់ធនាគារ អេស៊ីលីដា ក្នុងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាធនាគារ ឌីជីថល( Digital banking) ដើម្បីនាំយកនូវ បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើប​តាមរយៈការប្រើប្រាស់ម៉ាស៊ីស្វ័យប្រវត្តិអាចធ្វើការបម្រើសេវាហិរញ្ញវត្ថុ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្ដាហ៍ ពោលគឺបច្ចេកវិទ្យាទំនើបទាំងនេះអាចជំនួសការងារមនុស្សបាន។

លោកស្រីក៏បានបង្ហើបថា ក្នុងចំណោមសាខាទាំង ២៦២សាខានេះ មានសាខាចំនួន២ហើយ ដែលដំណើរការជាលក្ខណៈ ធនាគារ ឌីជីថល ដូចជា សាខាក្នុងផ្សារទំនើប AEON សែន សុខ និងសាខាមួយទៀត នៅស្រុកមុខកំពូល។

បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដាបានធ្វើការជាបណ្ដើរៗក្នុងលក្ខណៈជាធនាគារ ឌីជីថល។ ជាស្ដែង ធនាគារ អេស៊ីលីដា មានកម្មវិធី អេស៊ីលីដាទាន់ចិត្ត ​ដែលជា សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន និង​សាធារណ​ជន​ទូទៅ ដែល​ធ្លាប់ ឬ​មិន​ធ្លាប់​ប្រើ​សេវា​ធនាគារ​ពី​មុន​មក ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬ​ធនាគារ​ផ្សេង អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ការប្រើប្រាស់ អេស៊ីលីដាទាន់ចិត្ត ជួយកាត់​បន្ថយ​ការ​ចំណាយ និង​សន្សំ​ពេល​វេលា ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ហើយបច្ចុប្បន្ននេះ មានអតិថិជន អេស៊ីលីដា ប្រមាណជា ៥២ម៉ឺននាក់បាន download App កម្មវិធី អេស៊ីលីដាទាន់ចិត្ត ដាក់ក្នុងស្មាតហ្វូនរបស់ពួកគេដើម្បីទទួលបានសេវាធនាគា​រទំនើប។

ចំណែក ធនាគារ ​ABA ដែលកំពុងដុតដៃដុតជើង ពង្រីកសាខាជាបន្តបន្ទាប់​ក៏បាននាំ សេវាធនាគារ បែប ឌីជីថល ជូន អតិថិជនរបស់ខ្លួន ជាពិសេសធនាគារ​នេះ បានទាក់ទាញយុវវ័យជាច្រើនផងខណៈដែលមានសេវធនាគារទំនើបៗនិងផ្ដល់ភាពងាយស្រួល។

បើតាមសម្ដីលោកស្រី ហឿន សុភ័ក្រ្ត អ្នកគ្រប់គ្រងទំនាក់ទំនងសាធារណៈ នៃ ធនាគារ ABA បានឲ្យដឹងថា ជាជនកម្ពុជា​កាន់តែច្រើនគាំទ្រ ABA ដោយសារ ធនាគារនេះមានផលិតផលហិរញ្ញវត្ថុបែបឌីជីថលគួរឲ្យទាក់ទាញ។ ជាក់ស្ដែង កម្មវិធី ABA Mobile App អាចឲ្យអតិថិជនធ្វើប្រតិបត្តិការសេវាធនគារបានបានយ៉ាងងាយស្រួល និងសុវត្តិភាព ដោយមិនចាំបាច់មកកាន់សាខាធនាគារឡើយ។ ជាមួយកម្មវិធី ABA Mobile App អតិថិជនអាចបង់វិក័យបត្រ បង់សេវអ៊ីនធើណេត បញ្ចូលកាតទូរស័ព្ទ នឹងផ្ញើរលុយកាន់អ្នកដទៃបានយ៉ាងងាយស្រួល ហើយអ្វីដែលកាន់តែពិសេសនោះគឺ អតិថិជនអាចបើកគណនីធនាគារតាមអនឡាញដែលសន្សំសំចៃពេលវេលាបានច្រើនផងដែរ។

លោកស្រីបានបន្តទៀតថា បច្ចុប្បន្ន ធនាគារ កំពុង សិក្សាក៏ដូចសង្កេតមើលពី ទីផ្សារក្នុងស្រុកនិងទីផ្សារសកល​ ដូច្នេះ  ធនាគារ នឹងនាំយកនូវសេវាធនាគារ បែបឌីជីថលនាពេលខាងមុខ នៅពេលដែលវាជាពេលវេលាស័ក្តិសមអាចបញ្ចូលសេវាធនាគារទំនើបៗទាំងនោះចូលមកទីផ្សារកម្ពុជា។ មិនតែប៉ុណ្ណោះ ធនាគារ នឹង មានសេវាធនាគារគួរឲ្យទាក់ទាញជាច្រើនដែលចង់ បង្ហាញដល់អតិថិជននាពេលអនាគត។

គួរជម្រាបផងដែរថា  ធនាគារ ឌីជីថល នឹងផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់អតិថិជន ដោយអតិថិជននឹងទទួលបានសេវាធនាគាររហ័សទាន់ចិត្ត ជាងសេវាធនាគារដែលបម្រើដោយបុគ្គលិកធនាគារ។ បន្ថែមលើនេះទៅទៀត ធនាគារ ឌីជីថល នឹងធ្វើឲ្យអតិថិជន និងបុគ្គលិកធនាគារ មិនសូវបានជួបមុខគ្នានោះ ព្រោះមានម៉ាស៊ីនស្វ័យប្រវត្តិបានជួយជំនួសការងារមនុស្សបានមួយចំនួនធំផងដែរ។ ជាក់ស្ដែង ពេលអតិថិជនចង់ដាក់ប្រាក់ ផ្ទេរប្រាក់ឬ បង់វិក័យបត្រផ្សេងៗ មិនចាំបាច់មកកាន់សាខាធនាគារព្រោះ ពួកគេអាចប្រើប្រាស់ស្មាតហ្វូនក្នុងការធ្វើប្រតិបត្តិការសេវាធនាគាបាន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!