គំរូដ៏ល្អ! អ្នកនាង ទូច ស្រីល័ក្ខ បង្ហាញពីរបៀបនៃការគ្រប់គ្រងកាកសំណល់ឱ្យបានល្អ (វីដេអូ)

តារាស្រីស្រលាញ់ កិច្ចការងារជួយសង្គម អ្នកនាង ទូច ស្រីល័ក្ខ កន្លងមកនាង បានចូលរួមសកម្មភាព ជួយកិច្ចការងារមនុស្សធម៌ជាច្រើន ក៏ដូចជាតែងតែលើកទឹកចិត្តដល់ ជនទីទាល់ក្រ ឬអ្នកដែលបាក់ទឹកចិត្តក្នុងជីវិត ឲ្យពួកគាត់មានកម្លាំងចិត្តបន្តទៅមកទៀតជាដើម។

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានធ្វើរឿងដ៏ល្អជាគំរូ គួរឲ្យយកតម្រាប់តាមមួយ ដោយនាងមិនបានរើសអើង ឬស្អប់ខ្ពើមអ្វីទាំងអស់ ប៉ុន្តែនាមថែមទាំងធ្វើវាដោយការពេញចិត្តថែមទៀតផង ពោលគឺនាងអង្គុយដុសលាងសម្អាតធុងសំរាមសាធារណៈ ដែលគេដាក់ចោលតាមចិញ្ចើមផ្លូវនៅមុខផ្ទះ យ៉ាងស្និទ្ធដៃនិងពោរពេញទៅដោយភាពរីករាយ។

យ៉ាងណាមិញ ក្នុងនោះអ្នកនាងទូច ស្រីល័ក្ខបាននិយាយរៀបរាប់ពីអារម្មណ៍ពិតថា៖  

«ពេលខ្លះយេីងថាយេីងពិបាក ចុះយេីងទាំងអស់គ្នាមានគិតថាបងៗខាងផ្នែកអនាម័យគាត់ហត់ជាងយេីងប៉ុន្មានដង? ពេលខ្លះរេីសសំរាម​ និងហូបបាយក៏នៅហ្នឹង។ សង្ឃឹមថាបងប្អូនមេីលហេីយ​ និងអនុវត្តន៍ជួយថែរក្សាទាំងអស់គ្នា ដេីម្បីងាយស្រួលដល់បងៗខាងផ្នែកអនាម័យ បេីគាំទ្រសូមlike&shearដេីម្បីអេាយបងប្អូនយេីងបានទទួលដឹង»៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!