៤ ចំនុច ដើម្បី​​​ក្លាយ​​​ជា​​​អ្នក​​​បក​​​ប្រែ​​​ភាសា​​​អាជីព​

​រាល់​​​កិច្ច​ប្រជុំ ឬ​​​សិក្ខា​​​សាលា​​​ខ្នាត​​​អន្តរជាតិ​​​ធំៗ អ្ន​​​ក​បក​​​ប្រែ​តែង​​​មាន​តួនាទី​សំខាន់​ក្នុង​ការ​ប្រែ​ពាក្យ​ពេចន៍​​​ពី​​​ភាសា​​​មួយ​ទៅ​ភាសា​មួយ​ទៀត​។ អ្នក​​​បក​ប្រែភាសា ជា​អាជីព​​​មួយ ​​​ដែល​អាច​ផ្ដល់​​​ចំណូល​​​បាន​​​​ច្រើន ក៏​ប៉ុន្តែ​​​មិន​ប្រាកដ​ថា​មនុស្ស​ទូទៅ​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ​។​

លោក សំរិទ្ធ សុ​ផ្ផា

លោក សំរិទ្ធ សុ​ផ្ផា អ្នក​ជំនាញ​​​បកប្រែ​ភាសា​អង់គ្លេស បាន​ឲ្យ​ដឹងថា ដើម្បី​អាច​ក្លាយ​ជា​អ្នកបកប្រែ​​​ភាសា​​​ដ៏​ជំនាញ​មួយ​រូប យើង​ត្រូវ​​​គោរព​ទៅតាម​លក្ខខណ្ឌ​ចំនួន ៤ ដូចជា៖

– ទី​១ ខួរក្បាល​ត្រូវ​មាន​​​ភាព​​​វាងវៃ៖ និង​រ​រហ័ស​រហូន ដើម្បី​ឲ្យ​ការ​បកប្រែ​មាន​ភាព​រលូន​ទៅមុខ​ល្អ​។

– ទី​២ ផ្ដោត​​​សំខាន់​ទៅលើ​​​ពាក្យ៖ អ្នកបកប្រែ​ភាសា​ត្រូវ​ចេះ​ពាក្យ​​​ឲ្យ​បាន​ច្រើន​ទាំង​ពាក្យ​ក្នុង​ភាសា​ដើម និង​ពាក្យ​​​ក្នុង​ភាសា​​​បរទេស​។

– ទី​៣ ចំណេះដឹង​ទូទៅ ចេះ​ពាក្យ​សាមញ្ញ និង​​បច្ចេក​ទេស៖ ត្រូវ​មាន​ចំណេះដឹង​​​ទូទៅ​​​ទូ​លំ​ទូលាយ​​ ចេះ​​​​ពាក្យ​​​សាមញ្ញ និង​​​ពាក្យ​​​ប​ច្ចេស​​​ទេស ហើយ​​​មុននឹង​​​បកប្រែ​ពាក្យ​បច្ចេកទេស យើង​គួរ​អាន និង​ស្វែង​យល់​ពី​ពាក្យ​​​ទាំង​​​នោះ​​ ដើម្បី​​​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ការ​ក្នុ​ង​វិស័យ​ជំ​នា​ញ​ទាំង​នោះ​ស្រួល​យល់​ពេល​យើង​បកប្រែ ​

– ទី​៤ គឺ​ការ​ស្មឹង​ស្មា​ធ៖ ​អ្នក​​​បកប្រែ​​​ត្រូវការ​​​ចាំ​​​បាច់​នូវ​អារម្មណ៍​មូល​ផ្ដុំ​​​ល្អ និង​​​មិន​​​មាន​ការ​រំខាន​ពី​ខាងក្រៅ​។ នៅពេល​​​អារម្មណ៍​មូល​ល្អ នោះ​យើង​នឹង​អាច​​​ចាប់​យកពាក្យ​​​ពេចន៍ និង​បកប្រែ​ប្រដេញ​​​តាម​ការ​និយាយ​​​របស់​​​វាគ្មិន​​​បានល្អ​។ អ្នកបកប្រែ​ភាសា​ពូកែ អាច​បកប្រែ​ពាក្យ​ស្ទើរតែ​ទាំងស្រុង​​​ពី​​​វាគ្មិន ពោល​គឺ​អាច​បក​បាន ៩​ពាក្យ ក្នុង​ចំណោម ១០ពាក្យ។

​ លោក សំរិទ្ធ សុ​ផ្ផា មាន​អាជីព​ជា​អ្នកបកប្រែ​ភាសា​អង់គ្លេស​​​អស់​រយៈពេល​ប្រមាណ ២០​ឆ្នាំ​មក​ហើយ។ លោក​​​ថា ក្នុង​រយៈពេល​កន្លង​មក​នេះ លោក​បាន​ចូលរួម​បកប្រែ​ក្នុង​កិច្ច​ប្រជុំ និង​​​សិក្ខាសាលា​​​អន្តរជាតិ​​​រាប់មិនអស់​នោះ​ឡើយ​៕

 

_____________________________________________________

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!