តិចអត់ដឹង! សូមប្រយ័ត្ន របស់ទាំង១៥នេះ មិនត្រូវដាក់ក្នុងទូទឹកកកនោះទេ

ទូទឹកកក​​អាច​រក្សា​អាហារ​ឲ្យ​នៅ​តែ​ស្រស់​ល្អ ប៉ុន្តែ​តើ​​ប្រិយមិត្ត​បាន​ដឹង​ទេ​ថា ​អាហារ​ប្រភេទ​ណា​ដែល​មិន​គួរ​ទុក​ក្នុង​នោះ? ខាងក្រោម​នេះ​គឺជា​របស់​ទាំង​១៥​យ៉ាង​ដែល​មិន​គួរ​រក្សាទុក​ក្នុង​ទូទឹកកក៖

១) ប៉េងប៉ោះ​ ពេល​ទុក​ក្នុង​ទូទឹកកក​ធ្វើ​ឲ្យ​បាត់​គុណភាព និងបាត់បង់​រសជាតិ​របស់​ពួកវា។

២) ទឹកឃ្មុំ ​ពេល​រក្សាទុក​ក្នុង​ទូទឹកកក​វា​ឡើង​ខាប់។

៣) ខ្ទឹមស ​វា​នឹង​ដុះ​ពន្លក និងមាន​ដុះ​ផ្សិត​ក្នុង​ទូទឹកកក។

៤) ប្រសិនបើ​មិន​ចង់​ឲ្យ​កាហ្វេ​របស់​អ្នកបាត់បង់​រសជាតិ​ដើម​ និង​ស្រូប​យក​ក្លិន​ផ្សេង​ៗ​ពី​ក្នុង​ទូទឹកកក​ទេ សូម​កុំ​ទុក​វា​ចោល​ក្នុង​នោះ។

៥) នំប៉័ង ​បើ​ទុក​វា​ចោល​ក្នុង​ទូទឹកកក​វា​នឹង​រឹង​ហើយ​ស្ងួត។

៦)​ ទឹក​ជ្រលក់​ក្ដៅ​មិន​អាច​ដាក់​ក្នុង​ទូទឹកកក​បាន​ទេ។

៧) ខ្ទឹម​បារាំង​ នឹង​ធ្វើ​ឲ្យ​ដុះ​ផ្សិត​ក្នុង​ទូទឹកកក។

៨) ជី និង ឱសថ​ស្រស់​ផ្សេង​ទៀត​នឹង​ស្រូប​យក​ក្លិន​ផ្សេង​ទៀត​ពី​ទូទឹកកក។

៩) ត្រសក់​ស្រូវ​​ បាត់បង់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ពេល​ដាក់​​ក្នុង​ទូទឹកកក។

១០) ក្លាសេ​ដំឡូង​ ប៉ះពាល់​ដល់​រសជាតិ​ និង​ធ្វើឲ្យ​​​គ្រើម​ហើយ​ស្ងួត​ថែមទៀត។

១១) ស្រា គួរ​ដាក់​ក្នុង​សីតុណ្ហភាព​ធម្មតា មិន​ត្រជាក់​ដូច​ក្នុង​ទូរ​ទឹក​កក​នោះ​ទេ

១២) ថ្មពិល​ ពេល​ដែល​វា​ត្រជាក់​គឺ​អាច​កាត់បន្ថយ​គុណភាព​របស់​វា។

១៣) ថ្នាំ​ក្រចក

១៤) ប្រេង​អូលីវ​គួរតែ​រក្សាទុក​ប្រេង​អូលីវ​នៅ​កន្លែង​ត្រជាក់​ និង​ងងឹត ប៉ុន្តែ​មិន​ត្រូវ​ទុក​ក្នុង​ទូទឹកកក​ដែល​ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​វា​ខាប់ និង អាច​ធ្វើ​ឲ្យ​វា​ដូច​ប៊ឺ​អញ្ចឹង។

១៥) ល្ពៅ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay