អាថ៌កំបាង​ដ៏ព្រឺសម្បុរពី ”កែវ​ពេជ្រចរណៃ​” ដែលនៅជាប់ខ្លួនសម្តេច ហ៊ុន សែន គ្រប់ពេលថ្លែងសន្ទរកថា​

​ចាស់​បុរាណ​ខ្មែរ​ពី​ដើម​ តែង​មាន​ជំនឿ​ទៅ​លើ​មន្តអាគម​អូមអាម​ដែល​អាច​ធ្វើឲ្យ​មនុស្ស​ស្លាប់​ និង​រស់​ក្នុងគ្រា​ណា​មួយ​។ ​យ៉ាង​ណា​មិញ ​ព្រឹទ្ធាចារ្យ​មួយរូប​បាន​អះអាង​ថា ​អាគម​អូមអាម​ ឬ​សិល្ប៍វេទមន្ត​ព្យាបាទ​មនុស្ស​ដល់​ស្លាប់​នោះ​គ្មាន​ទេ ប៉ុន្តែ​ចាស់​ពីដើម​និយម​រៀន​វិជ្ជា​ភាសាសត្វ​ដើម្បីការពារខ្លួន និង​សម្រាប់​បញ្ជា​សត្វ​ឲ្យទៅ​សម្លាប់​មនុស្ស​ខ្លួន​ស្អប់​។

​លោកតា កៅ សារ៉ន ​ព្រឹទ្ធាចារ្យ​ថែរក្សា​គម្ពីរ​ស្លឹករឹតនិង​សៀវភៅ​បុរាណ​នៅ​​បណ្ណាល័យ​ជាតិ​បាន​ឲ្យដឹង​ថា​ មក​ទល់​បច្ចុប្បន្ន​ជំនឿ​លើ​មន្តអាគម​នៅ​តែ​មាន​លើផ្នត់គំនិត​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ មិនថា​ឡើយ​អ្នកធំ​ ថ្នាក់ដឹក​នាំ​ប្រទេស​ អ្នកមាន​អំណាច​នានា​ ពួកគេ​ត្រូវតែ​មាន​ជំនឿ​ និង​ការពារ​ខ្លួន​ជាមុន​។

លោកតា កៅ សារ៉ន ​ព្រឹទ្ធាចារ្យ​នៅ​​បណ្ណាល័យ​ជាតិ​

លោកតា ​លើក​ឧទារហណ៍​ជាកស្ដែង យើង​អាច​សង្កេត​មើល​ទម្លាប់​របស់​នាយករដ្ឋមន្ត្រី​ សម្ដេច ហ៊ុន សែន​ នៅពេល​ថ្លែង​សន្ទរកថា​នៅកន្លែង​ណា​ក៏ដោយ ​ សម្ដេចតែង​មានកែវ​ទឹក​មួយ​ឈ្មោះ​ថា ​”កែវ​ពេជ្រចរណៃ​” នៅក្បែរ​ខ្លួន​ជាប់​ជានិច្ច​។

ការ​ដាក់កែវ​ទឹក​ ដែល​មានគម្រប​ដូចគ្រាប់​ពេជ្រចរណៃ​បែបនេះ​ មិនមែន​ជារឿង​ធម្មតា​នោះឡើយ​ ពោល​គឺវិធី​ការពារខ្លួន​កុំឲ្យ​មាន​មនុស្ស​អាក្រក់​ប្រើវិធីធ្មប់​ ឬ​អាគម​ដោយ​បញ្ជា​សត្វ​ស្លាប​ចង្រៃ​ពាំ​ថ្នាំ​ពុល​ទម្លាក់​ក្នុងកែវ​។ ម្យ៉ាង​គម្រប​មាន​ពន្លឺចាំងៗ​ដូច​គ្រាប់​ពេជ្រ​ពីលើ​កែវ​នោះ​​ គឺ​តំណាង​ពន្លឺ​​​​ឫទ្ធី​បារមី​ដើម្បី​ការពារ​និង​បន្លាច​សត្វស្លាប​ឲ្យ​ខ្លាច​មិន​ហ៊ាន​មក​ជិត​។ ​នេះបើតាម​ប្រសាសន៍​របស់​ព្រឹទ្ធាចារ្យ​ខាងលើ។

លោកតា សារ៉ន បញ្ជាក់​ថា នៅលើ​លោក​នេះ​គ្មាន​វេទមន្តគ៌ាថា​អ្វីឡើយ​ គឺមាន​តែមនុស្ស​ជាអ្នកបង្ក​ឡើង​ ហេតុដូច​នេះអ្នកគ្រប់​គ្នា​គប្បី​ប្រព្រឹត្ត​អំពើ​ល្អឲ្យ​បាន​ច្រើន​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay