តោះមកដឹងពីតម្លៃធ្វើលិខិតឆ្លងដែន៤ប្រទេសរួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម

សូម​បង្ហាញ​តម្លៃថ្មី ចំពោះ​ការ​​ធ្វើ​លិខិត​ឆ្លង​ដែន​នៅ​ប្រទេស​ជិត​ខាង ដោយ​យោង​តាម​ប្រភព​ពី WIKIPEDIA ដូច​ខាង​ក្រោម​នេះ៖

១) ប្រទេស​ឡាវ

១. សេវា​រយៈពេល​១០​ថ្ងៃ តម្លៃ ០១ក្បាល ៥០​ដុល្លារ​អាមេរិក

២. សេវា​រយៈពេល​៧​ថ្ងៃ តម្លៃ​០១​ក្បាល ៥៥​ដុល្លារ​អាមេរិក

៣. សេវា​រយៈពេល​៣​ថ្ងៃ តម្លៃ ០១ក្បាល ៦០​ដុល្លារ​អាមេរិក

១. សេវា​រយៈពេល​១​ថ្ងៃ តម្លៃ ០១ក្បាល ៦៥​ដុល្លារ​អាមេរិក

២) ប្រទេស​ថៃ

នៅ​ប្រទេស​ថៃ មាន​លិខិត​ឆ្លង​ដែន​៧​ប្រភេទ​ផ្សេងៗ​គ្នា។ ប៉ុន្តែ​មាន​តែ​ប្រភេទ​ធម្មតា​ប៉ុណ្ណោះ ប្រជាជន​ថៃ​និយម​ធ្វើ​ជាង​គេ។ ចំពោះ​តម្លៃ ០១​ក្បាល ១០០០​បាត ឬ​ស្មើ​នឹង ៣០​ដុល្លារ មាន​សុពលភាព​៥​ឆ្នាំ។

៣) ប្រទេស​វៀតណាម

ចំពោះ​វៀតណាម លិខិត​ឆ្លង​ដែន​ ០១​ក្បាល តម្លៃ​២០​ម៉ឺន​ដុង ឬ​ស្មើ​តែ​៩​ដុល្លារ​ប៉ុណ្ណោះ និង​មាន​សុពលភាព​រហូត​ដល់​១០​ឆ្នាំ។

៤) ប្រទេសកម្ពុជា

សម្រាប់មនុស្សចាស់

១. សេវា​រយៈពេល ១៥​ថ្ងៃ​ តម្លៃ ០១​ក្បាល ១០០​ដុល្លារ​អាមេរិក

២. សេវា​រយៈពេល​ ៧ថ្ងៃ តម្លៃ ០១​ក្បាល ១៥០​ដុល្លារ​អាមេរិក

៣. ​សេវា​រយៈពេល ១​ថ្ងៃ តម្លៃ​ ០១​ក្បាល ២០០​ដុល្លារ​អាមេរិក

សម្រាប់កូនក្មេង

១. សេវា​រយៈពេល ១៥​ថ្ងៃ​ តម្លៃ ០១​ក្បាល ៨០ដុល្លារ​អាមេរិក

២. សេវា​រយៈពេល​ ៧ថ្ងៃ តម្លៃ ០១​ក្បាល ១២០​ដុល្លារ​អាមេរិក

៣. ​សេវា​រយៈពេល ១​ថ្ងៃ តម្លៃ​ ០១​ក្បាល ១៦០ដុល្លារ​អាមេរិក

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay