ឡូយកប់! ចាប៉ី​ដង​វែងខ្មែរ ប្រគំជាមួយហ្គីតា ពិតជាពីរោះខ្លាំងណាស់ (វីដេអូ)

ក្នុង​កម្មវិធី​តន្ត្រី​ជួប​មិត្ត​ដែល​បាន​ប្រព្រឹត្តិ​ទៅ​លើ​ទឹក​ដី​ខេត្ត​សៀម​រាប​កាល​ឆ្នាំ២០១៦កន្លង​ទៅ​នេះ មាន​ការ​ប្រគំ​តន្ត្រីដ៏​គួរ​ឱ្យ​ចាប់​​អារម្មណ៍​មួយ ដោយ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គង់ ណៃ បាន​ដេញ​ចាប៉ី​ដង​វែង​ប្រគំ​ជា​មួយ​នឹង​ហ្គីតា ដេញ​ដោយ​លោក Amund Maarud យ៉ាង​ពីរោះ​ប្លែក​ត្រចៀក។

កម្មវិធី​តន្ត្រី​ជួប​មិត្ត​នេះ​រៀប​ចំឡើង​ដោយ 60 Road Studios ក្នុង​គោល​បំណង​បង្ហាញ​អំពី​​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ និង​តន្ត្រី​សម័យ នៅ​ក្នុង​ខេត្ត​សៀម​រាប។ ក្រុម​នេះ​យល់​ថា ការ​សម្ដែង​នេះ​ ជា​ការ​លើក​ទឹក​ចិត្ត រវាង​ទំនាក់​ទំនង​នៃ​ការ​សម្ដែង​តន្ត្រី​បុរាណ​ខ្មែរ​និង​តន្ត្រី​សម័យ និង​លើក​ទឹក​ចិត្ត​អ្នក​ទស្សនា​ឱ្យ​មក​ចូល​រួម​ទាំង​អស់​គ្នា។

គួររំលឹកឡើងវិញផងដែរថា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានផ្តល់កិត្តិយអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ពានរង្វាន់ «សិល្បៈ និងវប្បធម៌ហ្វុគុអូកា» ឆ្នាំ២០១៧។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបំពាក់ជូនមេដៃព្រះរាជាណាចក្រថ្នាក់មហាសេរីវឌ្ឍន៍ជូន លោកតា គង់ ណៃ និងថវិកា ១០០ លានរៀល៕

តោះមកស្តាប់ និងទស្សនាវីដេអូចម្រៀងទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kampuchea1979

error: Content is protected !!