ក្រោយរៀបការរួច អេនជី ជួបទុក្ខធំ ដោយលោកយាយបានស្លាប់ ខណៈម្តាយចូលមន្ទីរពេទ្យ

មួយរយៈពេលចុងក្រោយនេះ អតីតតារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ អ្នកនាង អេនជីតែងតែបង្ហាញពីជីវិតសោយសុខ ពោរពេញទៅដោយសុភមង្គលជារឿយៗ ក្នុងជីវិតគូស្វាមីភរិយាថ្មោងថ្មី ទើបតែរៀបការយ៉ាងផ្អែមល្ហែមស្អិតរមួតដូចទឹកឃ្មុំ។

ថ្មីៗនេះអតីតតារាស្រីរូបនេះ ស្រាប់តែជួបទុក្ខធំជាទម្ងន់ ដោយបានបាត់បង់ នូវលោកយាយជាទីស្រលាញ់លាចាកឆ្ងាយ ទៅជារៀងរហូត។ លើសពីនេះទៅទៀត ខណៈទុក្ខក្រៀមក្រំបាត់បង់លោកយាយ មិនទាន់ទាំងកន្លងផុតបានមួយថ្ងៃត្រឹមត្រូវផង ស្រាប់តែអ្នកម្តាយជាទីស្រលាញ់អ្នកនាង អេនជី ត្រូវចូលមន្ទីរពេទ្រម្នាក់ទៀតថែមទៀតផង។

ម្ដាយរបស់ អេនជី ដែលកំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​

យ៉ាងណាមិញ ទោះជាយ៉ាងណា ក្នុងនោះក៏មានបណ្តាអ្នកគាំទ្រក៏ដូចជាមិត្តភក្តិ នៅលើបណ្តាញហ្វេសប៊ុកជាច្រើន ក៏បានចូលរួមសោកស្តាយចំពោះដំណឹងនេះ ព្រមទាំងលើកទឹកចិត្តដល់អ្នកនាង អេនជី ផងដែរ៕

លោក​ យាយ អេនជី ដែលទទួល​មរណភាព

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!