អបអរសាទរ! កម្ពុជា នឹងមានរថភ្លើង​ស៊េរីទំនើបបំផុតចំនួន ៣គ្រឿង នៅខែក្រោយហើយ

ឯកឧត្ដម​ ស៊ុន ចាន់​ថុល បាន​បញ្ជាក់​សា​ជាថ្មី​កាល​ពី​ថ្ងៃ​ទី ២៩​ ឧសភា នេះ​ថា រថភ្លើង​ស៊េរីទំនើបធុនស្រាល៣គ្រឿង នឹង​មក​ដល់​នៅ​អំឡុង​ខែ កក្កដា ឆ្នាំ​២០១៨​នេះ​ហើយ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ធ្លាប់​បាន​លើក​ឡើង​ថា រថ​ភ្លើង​ធុន​ស្រាល​៣​គ្រឿង​បាន​ដំឡើង​រួចរាល់​នៅ​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ​ហើយ​ត្រូវ​ចេញ​ដំណើរ​ពី​ប្រទេស​មិចស៊ីកូ យ៉ាង​យូរ​បំផុត​ដាច់ ​ខែ​មីនា ឆ្នាំ​២០១៨ នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ ។ យ៉ាង​ណា​ក្ដី​រថភ្លើង​ស៊េរី​ទំនើប​ទាំង​៣​គ្រឿង​នោះ មិន​បាន​មក​ដល់​តាម​ការ​កំណត់​ឡើយ ដោយ​សារ​ប្រទេស​ម៉ិកស៊ីកូ​កំពុង​ជួប​គ្រោះ​រញ្ជួយ​ដី។

គំរូរថភ្លើងស៊េរីទំនើបត្រៀមរត់នៅភ្នំពេញ

​​រថភ្លើង​ស៊េរីថ្មីកំពុងដំឡើងនៅប្រទេសម៉ិកស៊ីកូ​ នឹងត្រៀមមកប្រទេសកម្ពុជា​​នៅ​ពេល​ខាង​មុខ​នេះ នឹង​ដាក់​ឲ្យដំណើរ​ការ​​ពី​ស្ថានីយ​រថភ្លើងភ្នំពេញ ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

រដ្ឋមន្រ្តី​ក្រសួងសាធារណការ ឯកឧត្តម ស៊ុន ចាន់ថុល កន្លងមកធ្លាប់ប្រាប់ថា​ រថភ្លើង​ថ្មីនេះ នឹងមកដល់នៅក្នុងខែមិថុនា។ ​​រថភ្លើង​ស៊េរីថ្មីនេះ មានលក្ខណៈពិសេសជាច្រើនដូចជា៖

១) រត់ចំណាយពេល​ត្រឹមតែ ២៥​នាទី​ប៉ុណ្ណោះពីស្ថានីយ ទៅព្រលានយន្តហោះ

២) ក្បាល​ម៉ាស៊ីន​ចំនួន​ពីរ មុខ​មួយ និង​ក្រោយ​មួយ

៣) បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ដោយ​មាន​កៅអី​ដូច​កៅអី​ក្នុង​យន្តហោះ ដែល​អាច​បត់បែន និង​កែ​តម្រូវ​ទៅ​តាម​ចិត្ត

៤) បន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារ​ស្វ័យប្រវត្តិ និង​កន្លែង​ដាក់​ឥវ៉ាន់​នៅ​ខាង​លើ​អ្នកដំណើរ

៥) Wifi ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​តាម​វីដេអូ៕

រូបភាព Royal Railway Cambodia

រូបភាព Royal Railway Cambodia

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!