តារាទាំង៥ដួងនេះ ជួបរឿងស៊យដោយអស់ប្រាក់​ និង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ជាច្រើន

ថ្មី​ៗ​នេះ​ តារា​ជា​ច្រើន​ជួបរឿងស៊យ ខាត​អស់​ប្រាក់​ និង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ ដោយសារ​ចោរលួច​ ​ខ្លះ​ត្រូវ​ចោរ​ឆក់​ ធ្វើ​ឲ្យ​ពួក​គេ​ស្ដាយ​របស់​ដែល​ខំ​ប្រឹង​រក​ពី​ការ​ងារ​សិល្បៈ​យ៉ាង​លំបាក។​​

១) កញ្ញា សុភ័ក្រ កុ​សុ​ម៉ា ​ស្ទើរ​តែ​គាំង​បេះ​ដូង ពេល​ត្រូវ​ចោរឆក់​ទូរស័ព្ទ​ម៉ាក iPhone 7 plus ពណ៌ក្រហម តម្លៃ ៩៩៩ដុល្លារ ដែល​រូប​នាង​បាន​ទិញ​ពី​ប្រទេស​អូស្ត្រាលី ខណៈ​ប្អូន​របស់​​ពិធីការីនី​សម្បូរ​ប្រជាប្រិយ​ភាព​រូប​នេះ​កាន់​ទូរស័ព្ទ​បម្រុង​ថត​រូប​ឲ្យ ​ស្រាប់​តែ​មាន​បុរស​ម្នាក់​រាង​ស្គម ស្លៀក​ខោ​ពណ៌​ប្រផេះ អាវ​ដៃ​វែង​ក្រឡា​ជិះ​ម៉ូតូ​មក​យឺតៗ រួច​ឆក់​យក​ទូរស័ព្ទ​ដៃ​ទៅ​បាត់។ អ្វី​ដែល​ខ្លួន​សោក​ស្ដាយ​បំផុត​​ គឺ​ឯកសារ​សំខាន់​ៗ​ជា​ច្រើន​នៅ​ក្នុង​នោះ​ បើ​គិត​ជា​លុយ​មិន​ក្រោម​ ៣ ទៅ​ ៤​ពាន់​ដុល្លារ​អាមេរិក​នោះ​ទេ។​​

២) កញ្ញា ណា សា​ឌី ត្រូវ​​ចោរ​លួច​កាត់​កញ្ចក់​រថយន្ត​អស់​មួយ​ចំហៀង​នៅ​ក្នុង​បរិវេណ​បុរី​ដែល​ពិធី​ការី​នី​រូប​នេះ​ស្នាក់​នៅ។ តារា​មាន​សមត្ថភាព​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​រូប​នេះ រាល់​ដង​តែង​ចត​ឡាន​នៅ​មុខ​ផ្ទះ​ ព្រោះ​អាង​ក្នុង​បុរី​មាន​សន្តិសុខ​ការពារ តែ​នៅតែជួប​រឿង​ស៊យ​ទាល់​តែ​បាន។​

៣) យាយ យ៉យ ត្រូវ​ចោរ​ឆក់​កាបូប​ទាំង​ព្រឹក​ពេល​ជិះ PassApp ។ នាយ​ព្រែក​ជា​កូន​បាន​បញ្ជាក់​ថា របស់​ទ្រព្យ​ដែល​បាត់​រួម​មាន លុយ​ជិត​១ពាន់​ដុល្លារ ចិញ្ចៀន​ពេជ្រ​មួយ​វង់ រួម​ទាំង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ សរុប​អស់​ជិត​៣ពាន់​ដុល្លារ ធ្វើ​ឲ្យ​តារា​កំប្លែង​ យាយ យ៉យ យំ​ផង​ភ័យ​ផង​ ព្រោះ​ស្ដាយ​កម្លាំង​ញើស​ឈាម​ខំ​រក​។​

៤) លោក សាយ សៀ​រ៉ា បាន​សម្តែងការ​​ហួស​ចិត្ត​ដែល​ចោរ​មួយ​ក្រុម​បាន​លួច​ផ្លាកលេខ​រថយន្ត​ទាំង​មុខ​និង​ក្រោយ​របស់​លោក បូក​រួម​នឹង​ផ្កាកលេខ​ចំនួន​១០​ទៀត របស់​អ្នក​ជិត​ខាង​​ដែល​រស់​នៅ​ក្នុង​បុរី។ តារា​សម្ដែង​រូប​នេះ​ មិន​នឹក​ស្មាន​ថា​សូម្បី​ទុក​រថយន្ត​ក្នុង​បុរី​ហើយ នៅ​តែ​ចោរ​ហ៊ាន​ធ្វើ​សកម្មភាព​បាន​បែប​នេះ​សោះ។

៥) លោក បញ្ញា សិទ្ធ ជួប​ហេតុ​ការណ៍​ចោរឆក់​ទូរស័ព្ទ ដែល​ធ្វើ​ឲ្យ​ពិធីករ​សាច់​ស​រូប​នេះ​ស្ដាយ​របស់​ទ្រព្យ​ដែល​ខ្លួន​ខំ​រក​បាន​មក​យ៉ាង​លំបាក។ យ៉ាង​ណា​មិញ នៅ​ក្នុង​ទូរស័ព្ទ​ដៃ​នោះ​មាន​ឯក​សារ​ ក៏​ដូចជា​រូប​ថត​អនុស្សាវរីយ៍​ជា​ច្រើន​នៅ​ពេល​ចោរឆក់​យក​ទៅ​បាត់​ ដូច្នេះ​ធ្វើ​ឲ្យ​ស្ដាយ​ស្រណោះ​យ៉ាង​ខ្លាំង៕​​​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay