ភ្ញាក់ផ្អើល! គីម ជុងអ៊ុន មិនប្រើប៊ិចដែលអាមេរិកផ្តល់ឱ្យ ដើម្បីចុះហត្ថលេខាជាមួយ ដូណាល់ត្រាំ ឡើយ (វីដេអូ)

លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង កាលពី​ថ្ងៃទី១២ ខែ​មិថុនា ២០១៨ មិន​បាន​ប្រើ​ប៊ិច​អាមេរិក ដែល​ផ្ដល់​ឲ្យ​សម្រាប់​រូប​លោក ​ចុះ​ហត្ថលេខា​លើ​ឯកសារ​រួម​គ្នា​ជាមួយ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​នោះ​ទេ។

មុន​ពិធី​ចុះ​ហត្ថលេខា មាន​សមាជិក​សន្ដិសុខ​កូរ៉េខាងជើង​ម្នាក់​ដែល​ពាក់​ស្រោម​ដៃ​ពណ៌​ស បានចូល​មក​ពិនិត្យ​ប៊ិច​ដែល​នៅ​លើ​តុ​សម្រាប់​ចុះ​ហត្ថលេខា ហើយ​ឃើញ​ថា ប៊ិច​នោះ​ជា​ប៊ិច​អាមេរិក មាន​ម៉ាក Trump Brand។

បន្ទាប់​មក ដល់​ពេល​ចុះ​ហត្ថលេខា​លើឯកសារ​រួម លោក គីម ជុងអ៊ុន ត្រូវ​បាន​ប្អូនស្រី​របស់​លោក គឺ​លោកស្រី គីម យូជុង ទាញ​ប៊ិច​ចេញ​ពី​ហោប៉ៅ​អាវ​របស់​លោកស្រី ផ្ដល់​ជូន​លោក គីម ជុងអ៊ុន សម្រាប់​ចុះហត្ថលេខា​លើឯកសារ​រួមគ្នា​ជាមួយ​លោក ត្រាំ។

សូម​បញ្ជាក់​ថា ការ​ចុះ​ហត្ថលេខា​លើឯកសារ​រួម​គ្នា កាលពី​ម្សិលមិញ បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ Capella លើ​កោះ Sentosa នា​ប្រទេស​សិង្ហបុរី៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!