តោះមកទស្សនាវីដេអូមនុស្សដែលមានកំពស់ខ្ពស់ និងទាបជាងគេបង្អស់ក្នុងលោក (វីដេអូ)

នៅក្នុងវីដេអូនេះ នឹងបង្ហាញលោកអ្នកនូវមនុស្សដែលមានកំពស់ខ្ពស់និងទាបជាងគេនៅក្នុងលោកយើងនេះ។ Chandra Bahadur Dangi គឹជាបុរសដែលមានកំពស់ទាបជាងគេបង្អស់ដែលគាត់មានកំពស់ត្រឹមតែ ៥៥ សង់ទីម៉ែត្រ និងមានទម្ងន់ត្រឹមតែ ១៥គីឡូក្រាមប៉ុណ្ណោះ ហើយគាត់គឺជាជនជាតិនេប៉ាល់។ គួបញ្ជាក់ផងដែរថា កាលនៅរស់លោកប្រកបរបរជាកសិករ និងសិប្បករផងដែរ តែគួរឱ្យស្តាយ លោកបានស្លាប់កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៥។

Sultan Kosen គឺជាបុរសជនជាតិទួកគីដែលមានកំពស់ខ្លស់ជាងគេលើលោក ដែលមានកំពស់រហូតដល់ ២ម៉ែត្រកន្លះ និងមានទម្ងន់ ១៣៧គីឡួក្រាម ដែលត្រូវបានគេបញ្ចូលទៅក្នុងកំណត់ត្រាពិភពលោក ហើយសព្វថ្ងៃនេះលោកមានអាយុ ៣៥ឆ្នាំទៅហើយ។

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ jongread