មិននឹកស្មានថា ចៅស្រី នាយកុយ មានសម្រស់ស្អាត និងមានសមត្ថភាពសម្តែងខ្លាំងបែបនេះសោះ (វីដេអូ)

ខណៈវ័យកាន់តែចាស់តារាកំប្លែងនាយ កុយ ល្បីថា មានចៅស្រីប្រកបទេពកោសល្យខ្ពស់ ដែលអ្នកសិល្បៈរៀមច្បងមួយចំនួននឹកស្មានមិនដល់ពេលនាងតូច ជី ជីងលីន សម្តែងតួកាច និងស្រក់ទឹកភ្នែកបានភ្លាមៗ។ តាមការរៀបរាប់របស់នាយ កុយ នាពេលកន្លងមករឿងដែលល្បីចៅរបស់ពូកែសម្តែងនោះ «ជាការពិត» ហើយសូម្បីតែខ្លួនលោកផ្ទាល់ក៏នឹកស្មានមិនដល់ថា «ចៅអាចសម្តែងបានល្អចឹងដែរ»។

ស្របពេលជាមួយនឹងទេពកោសល្យ និងរូបសម្រស់ស្អាតតាំងពីក្មេង ធ្វើឲ្យចៅស្រីរបស់តារារូបនេះ បានលេចមុខសម្តែងនៅក្នុងកម្មវិធី ជាពិសេសគឺរឿងភាគខ្នាតធំរបស់ទូរទស្សន៍ហង្សមាសរឿង«ផ្កាថ្ម» ដែលរៀបនឹងចាក់បញ្ចាំងក្នុងពេលខាងមុខនេះ ជាមួយគ្នានោះក៏មានរឿង «សម្ពាយបុណ្យ» ដែលរៀបនឹងចាក់បញ្ចាំងដែរ៕

តោះមកទស្សនាវីដេអូរឿងទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news

error: Content is protected !!