តោះមកស្គាល់ប្រវត្តិកូនស្រីតែមួយគត់របស់ ស៊ី ជិនភីង ដែលរៀននៅសាលាលំដាប់ពិភពលោក

​កញ្ញា Xi Mingze ជា​កូន​ស្រី​តែ​ម្នាក់​របស់​ប្រធានាធិបតីចិន​ លោក ស៊ី ជិនភីង និង​ភរិយាទី២របស់លោក គឺ​លោក​ស្រី Peng Liyuan។ ​កញ្ញា Xi Mingze កើត​នៅ​ថ្ងៃ​ទី២៧ ​មិថុនា​ ឆ្នាំ​១៩៩២ នៅ​ក្នុង​តំបន់ Funian ខែត្រ Sichuan ប្រទេស​ចិន។ ខាង​ក្រោម​នេះ​ជា​ប្រវត្តិ​សិក្សា​ត្រួសៗ​ របស់​កញ្ញា Xi Mingze៖

e

កញ្ញា Xi Mingze បាន​ចូល​សិក្សា​នៅ​ក្នុង​សាលា​ភាសា​បរទេស​ Hangzhou ចាប់​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០០៨។ ក្នុង​សាលា​នេះ ​កញ្ញា បាន​សិក្សា​ភាសា​បារាំង​ និង​មុខ​វិជ្ជា​ផ្សេង​ៗ​ទៀត។

លោក ស៊ី ជិនភីង និង​ភរិយាទី២របស់លោក គឺ​លោក​ស្រី Peng Liyuan

ឆ្នាំ​បន្ទាប់​ទៀត កញ្ញា Mingze បាន​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​សកល​វិទ្យាល័យ Zhejiang និង​ចំណាយ​ពេល​ប្រហែល​មួយ​ឆ្នាំ​ សម្រាប់​ការ​សិក្សា​បរិញ្ញាបត្រ​របស់​នាង។

ក្នុង​ឆ្នាំ​២០១០ ​កូន​ស្រី​របស់​អគ្គបុរស​ចិន​រូប​នេះ​ ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​សិក្សានៅ​សកលវិទ្យាល័យ ​Harvard ​ក្នុង​រដ្ឋ​ Massachusetts សហរដ្ឋអាមេរិក។ ក្នុង​សកលវិទ្យាល័យ​ដ៏​ល្បី​ល្បាញ​នេះ កញ្ញា Mingze បាន​សិក្សា​មុខវិជ្ជា​ចិត្តសាស្ត្រ និង​ភាសា​អង់គ្លេស។ កញ្ញា​បាន​បញ្ចប់​ការ​សិក្សា​ក្នុង​ខែ​ឧសភា​ ឆ្នាំ​២០១៤ រួច​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ។ សព្វ​ថ្ងៃ​នេះ ​កញ្ញា Mingze កំពុង​រស់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay