បែកធ្លាយអ៊ីម៉ែលផ្លូវការរបស់កំពូលមហាសេដ្ឋី Bill Gates ជាសាធារណៈហើយ

តើ​អ្នក​ធ្លាប់​គិត​ថា​មាន​រឿងរ៉ាវ​ឬ​បញ្ហា​ណា​មួយ ចង់​រាយការណ៍​ទៅ​មហាសេដ្ឋី​លោក Bill Gates ដែរ​ឬ​ទេ? មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ដឹង​ពី​អាសយដ្ឋាន Email បើក​ឲ្យ​ផ្ញើ​ចូល​ជា​សាធារណៈ​របស់​បុរស​មាន​ដើម​កំណើត​នៅ​រដ្ឋ Washington រូប​នេះ។

តើ​អ្នក​ធ្លាប់​គិត​ថា​មាន​រឿងរ៉ាវ​ឬ​បញ្ហា​ណា​មួយ ចង់​រាយការណ៍​ទៅ​មហាសេដ្ឋី​លោក Bill Gates ដែរ​ឬ​ទេ? មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ដឹង​ពី​អាសយដ្ឋាន Email បើក​ឲ្យ​ផ្ញើ​ចូល​ជា​សាធារណៈ​របស់​បុរស​មាន​ដើម​កំណើត​នៅ​រដ្ឋ Washington រូប​នេះ។

ជា​រឿង​ងាយ​មនុស្ស​រាល់​គ្នា​អាច​ផ្ញើ Email ទៅ​កាន់​លោក Bill Gates តាម​រយៈ​អាសយដ្ឋាន billg@microsoft.com ។ ដើម​ឡើយ​អាសយដ្ឋាន​នេះ​បង្កើត​ឡើង​ក្នុង​ថ្ងៃ​ទី ១៦ ​កក្កដា ឆ្នាំ ១៩៨២ ជាមួយ​នឹង​ប្រព័ន្ធ LAN ថ្មី ត​ភ្ជាប់​ទៅ​កាន់​ម៉ាស៊ីននៅ​ការិយាល័យ Microsoft ឲ្យ​ឈ្មោះ​ថា MILAN លុះ​ក្រោយ​មក​ Gates ក៏​សម្រេច​យក Email នេះ មក​ប្រើប្រាស់​ជា​​លក្ខណៈ​ផ្ទាល់​ខ្លួន​តែ​ម្តង។

សារ​ដែល​អ្នក​ផ្ញើ​ចេញ​ទៅ​លោក Bill Gates នឹង​ត្រូវ​បាន​បើក​អាន ប៉ុន្តែ​គ្រាន់​ថា​តើ​នរណា​ជា​អ្នក​អាន​យ៉ាង​ពិត​ប្រាកដ ព្រោះ​ក្នុង​កាលៈទេសៈ​ខ្លះ​នឹង​មាន​បុគ្គលិក​ជំនិត​ណា​ម្នាក់​នៅ​ការិយាល័យ​របស់ Gates បាន​បើក​មើល ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​សារ​រឿង​ចាំ​បាច់ ទើបមានការ​​ផ្ញើ​បន្ត​ភ្លាម​ទៅ​កាន់​លោក​ឲ្យ​បាន​ដឹង។

ខុស​ពី Emails របស់​ស្ថាបនិក​ Apple លោក Steve Jobs សារ​មួយ​ចំនួន​ Gates រមែង​ឆ្លើយ​តប​ជា​សាធារណៈ។ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន US Today កាល​ពី​ឆ្នាំ ២០១៣ លោក​​បង្ហើប​ថា ក្នុងមួយ​ថ្ងៃ​លោក​ទទួល​បាន Emails យ៉ាង​ច្រើន​ត្រឹម ៤០ ឬ ៥០ ប៉ុណ្ណោះ ប៉ុន្តែ​ទល់​បច្ចុប្បន្ន​មិន​ទាន់​ប្រាកដ​ពី​តួ​លេខ​ច្បាស់ការ​នៅ​ឡើយ។

បញ្ជាក់​ថា​ អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​ចាញ់​ល្បិចកល​សារ​បោក​បញ្ឆោត ដោយ​ប្រើប្រាស់​ឈ្មោះ​របស់ Bill Gates បើ​សិន​មាន​ការ​អះអាង​ថា​ បាន​ឈ្នះ​រង្វាន់ ហើយ​ទាមទារ​ឲ្យ​អ្នក​ផ្ញើ​លុយ​ត្រលប់​ទៅ​វិញ​ឬ​ត្រូវ​រង​គ្រោះ​ដោយ​ប្រការ​ណា​មួយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay