តើពាន​រង្វាន់ និង​មេដាយ World Cup ផលិតឡើងនៅប្រទេសណា? នរណាជាអ្នកផលិត?

ពាន​រង្វាន់ និង​មេដាយ World Cup ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន GDE Bertoni ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង Paderno Dugnano ជា​ក្រុង​តូច​មួយ​នៅ​ជាប់​ក្រុង Milan របស់​ប្រទេស​អ៊ីតាលី។

ពាន World Cup ពិត ត្រូវ​បាន​រចនា​ឡើង​នៅ​ឆ្នាំ​១៩៧០ ដោយ​លោក Silvio Gazzaniga ដែល​ជា​វិចិត្រករ​របស់​ក្រុមហ៊ុន GDE Bertoni។ ហើយ​ជា​រៀងរាល់ ៤​ឆ្នាំ​ម្ដង ពាន World Cup សិប្បនិមិត្ត រួម​ជាមួយ​មេដាយ ត្រូវ​បាន​ក្រុមហ៊ុន GDE Bertoni ប្រគល់​ជូន​សហព័ន្ធ​បាល់ទាត់​ពិភពលោក ដើម្បី​ផ្ដល់​ជូន​ក្រុម​បាល់​ទាត់ ដែល​ក្លាយជា​ជើងឯក​នៅ World Cup៕

លោក Silvio Gazzaniga ដែល​ជា​វិចិត្រករ​របស់​ក្រុមហ៊ុន GDE Bertoni

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!