ញាក់សាច់! FIFA អាចរកចំណូលបាន ៦.១ ពាន់លានដុល្លារ ក្នុងព្រឹត្តិការណ៍ World Cup 2018 នៅរុស្ស៊ី

លោក Gianni Infantino ជាប្រធាន FIFA សព្វថ្ងៃនេះ

ព្រឹត្តិការណ៍ World Cup នៅរុ​ស្ស៊ី​បាន​រក​ចំណូល​ឱ្យ FIFA ចំនួន ៦,១ ប៊ី​លាន​ដុល្លារ​ ខណៈ​តួលេខ​នេះ​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ព្យាកររបស់​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​មួយ​នេះ។

ឯកសារ​ហិរញ្ញវត្ថុ​ដែល​ត្រូវ​បាន​លាតត្រដាង​ដោយសារ​ព័ត៌មាន The New York Times ថា តួលេខ​នេះ​កើនឡើង១០%​បើ​ធៀប​ទៅ​នឹង​ប្រាក់​ចំណូល​ដែល​ស្ថាប័ន FIFA គិត​ទុកជា​មុន​សម្រាប់​ការ​រៀបចំ​ព្រឹត្តិការណ៍ និង ១,៣ ប៊ីលាន​ដុល្លារ​ទៀត​ច្រើន​ជាង​ចំណូល​រកបាន​ក្នុង World Cup ២០១៤ ​នៅ​ប្រេ​ស៊ី​ល​កាលពី​៤​ឆ្នាំ​មុន។ សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​កើន​ប្រា​ក់ចំណូល​តាម​រយៈ​ការ​លក់​សិទ្ធិ​ផ្សព្វផ្សាយ​ដល់ស្ថានីយទូរទស្សន៍​នានាចំនួន២%ពី​កញ្ចប់​គម្រោង៣ប៊ី​លាន​ដុល្លារ។

ទន្ទឹម​គ្នា​នេះ​ដែរ​កិច្ចព្រមព្រៀង​ឧប​ត្ថ​ម្ភ​ពីក្រុមហ៊ុននានាដែលមានទឹកប្រាក់ចំនួន២០០លាន​ដុល្លារ​​​ត្រូវបានដាក់ចូល​ក្នុង​កញ្ចប់​ថវិកា​របស់​សមាគម។ ពី​ដំបូង​ឡើយ FIFA រំពឹង​ថា រក​ចំណូលបានពីព្រឹត្តិការណ៍ World Cup ត្រឹមតែ ១,៤៥ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ​ តែ​លទ្ធផលដែលទទួលបាន​មិន​គួរ​ឱ្យ​ជឿ​ខណៈ​ចំណូល​ហក់​ឡើង​យ៉ាង​គំហុក​ដែលភាគច្រើន​បាន​មក​ពី​ក្រុមហ៊ុន​វិនិ​យោគ​ចិន​ទាំង ៧ ក្នុង​ចំណោម ២០។ FIFA បាន​បង្កើន​ចំណូល​ប្រចាំឆ្នាំ​ពីក្រុមហ៊ុន​ផលិត​វី​ឌី​អូ​ហ្គេ​ម EA Sports ប្រមាណ ២៣% ដែល​ទិញ​សិទ្ធិ​ផ្សព្វផ្សាយ​បន្ត (Franchise) ដែល​កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន​បាន​បង់​ឱ្យ FIFA ១៦០លាន​ដុល្លារ។

ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​របស់ FIFA សុទ្ធ​សឹង​ជា​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា​ក្រុមហ៊ុន Adidas, Coca Cola, Wanda Group, Gazprom, Hyundai, Qatar Airway និង Visa ហើយ World Cup ២០១៨ ត្រូវ​បាន​ឧប​ត្ថ​ម្ភ​ដោយ​ក្រុមហ៊ុន Budweiser, Hisense, McDonald’s, Mengniu Dairy, Vivo រួម​ជាមួយនឹង​ក្រម​ហ៊ុន​ផលិត​ត្បូង​ពេជ្រ​របស់​រុ​ស្ស៊ី Alrosa ក្រុមហ៊ុន Russian Railway, Alfa Bank និង​ក្រុមហ៊ុន Rostelecom ក្នុងចំណោម​ដៃគូ​ឧប​ត្ថ​ម្ភ​ក្នុងស្រុក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kohsantepheapdaily