ប្រវត្តិឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ

លោក ឃួង ស្រេង កើត​នៅ​ថ្ងៃ​ទី ២ ខែវិច្ឆិកា ឆ្នាំ១៩៦៦ ស្ថិត​ក្នុង​ភូមិ​រំលង ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។ ប្រពន្ធ​របស់​លោក​ឈ្មោះ ជា ស៊ីណា កើត​ថ្ងៃ​ទី​ ២៣​ ​ខែ​មិថុនា ឆ្នាំ​១៩៨៥ ​បច្ចុប្បន្ន ជា​អនុ​ប្រធាន​សមាគម​នារី ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ មាន​កូន​ចំនួន ០៤​នាក់ (កូនស្រី ០៣​ នាក់ និងកូនប្រុស​ ០១ ​នាក់)។ 

ប្រវត្តិការសិក្សា

  • បន្ទាប់​ពី​របប​ខ្មែរ​ក្រហម លោកបាន​ចាកចេញ​ពី​ស្រុក​កំណើត មក​រៀន​សូត្រ​នៅ​ភ្នំពេញ។
  • ឆ្នាំ​១៩៨៧ ​លោក​បាន​បញ្ចប់​ការ​សិក្សា​មធ្យម​សិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ សន្ធរម៉ុក។
  • ​ឆ្នាំ​១៩៨៨ ​ដល់​ឆ្នាំ​១៩៩២ ​លោក ឃួង ស្រេង បាន​ទៅ​សិក្សា​ថ្នាក់​ឧត្ដមសិក្សា នៅ​សាកល​វិទ្យាល័យ សហភាព​សូវៀត សញ្ញាបត្រ វិស្វកម្ម ម៉ាស៊ីន​កប៉ាល់។
  • ០៨ ​សីហា ឆ្នាំ​១៩៩២-០៨ ​ខែ​សីហា ឆ្នាំ​១៩៩៧ លោកក៏​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា នៅ​មហា​វិទ្យាល័យ នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច សញ្ញាបត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច
  • ២៦ ​តុលា ឆ្នាំ​២០០២-២៦ ​តុលា ឆ្នាំ​២០០៤ ​លោក ឃួង ស្រេង ក៏​បាន​បញ្ចប់​ការ​សិក្សា​សញ្ញាបត្រ​ជាន់​ខ្ពស់​វិទ្យាសាស្ត្រ​នយោបាយ នៅ​សាកល​វិទ្យាល័យ ចំរើន​ពហុ​បច្ចេកវិទ្យា ហើយ​ទទួល​បាន​សញ្ញាបត្រ​នៅ​ថ្ងៃ​ទី​ ១៧ ​ខែ​ធ្នូ ឆ្នាំ​២០០៧។

ប្រវត្តិការងារ

  • នៅ​ពេល​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​សាលា​ខណ្ឌ​ទួលគោក នៅ​ឆ្នាំ១៩៩៨ លោក ឃួង ស្រេង ក៏​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល នៅ​វិទ្យាស្ថាន​កម្ពុជា ដើម្បី​សិទ្ធិ​មនុស្ស ព្រម​ទាំង​វគ្គ​អភិបាលកិច្ច​ល្អ។ នៅ​ឆ្នាំ​ដដែល លោក​ក៏​បាន​ចូលរួម​វគ្គ​បណ្ដុះ​បណ្តាល​រដ្ឋបាល នៅ​សាលា​រាជធានី​ភ្នំពេញ ផង​ដែរ។
  • ០១ ​ខែ​មេសា ឆ្នាំ​១៩៩៨ លោកបាន​ចូល​បម្រើ​ការងារ ក្នុង​ក្របខណ្ឌ​រដ្ឋ ដោយ​មាន​តួនាទី​ជា​មន្ត្រី​សាលា​ខណ្ឌ​ទួលគោក។
  • ១៣ កក្កដា ឆ្នាំ​១៩៩៩​-២៤ ​ខែ​កញ្ញា ឆ្នាំ​២០០៨ ​លោកបាន​កាន់​តំណែង ជា​អភិបាល​រង​ខណ្ឌ​ទួលគោក។
  • ២៥ កញ្ញា ឆ្នាំ​២០០៨-០១ ​កុម្ភៈ ឆ្នាំ​២០០៩ ​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម។
  • ២ ​កុម្ភៈ ឆ្នាំ​២០០៩-៣០ ឧសភា ឆ្នាំ​២០១២ នៅ​ពេល​បង្កើត​ខណ្ឌ​ថ្មី ក្នុង​រាជធានី​ភ្នំពេញ លោកបានក្លាយ​ជា​អភិបាល​ខណ្ឌ​សែន​សុខ។
  • ៣១ ​ខែ​ឧសភា ឆ្នាំ​២០១៥-២៨ ​ខែ​មិថុនា ឆ្នាំ​២០១៧​ ​លោក ឃួង ស្រេង បាន​ឡើង​កាន់​តំណែង​អភិបាល​រង​រាជធានី​ភ្នំពេញ។

គ្រឿងឥស្សរសយស្ត

  • ឆ្នាំ​២០០០​-២០០២-២០០៤ ​រាជរដ្ឋាភិបាល បាន​ផ្តល់​មេដាយ​មាស មាន​ស្នាដៃ​ល្អ​ក្នុង​ការ​កសាង​រាជធានី។
  • ថ្ងៃ​ទី​០៣ ​សីហា ឆ្នាំ​២០០៦ រាជរដ្ឋាភិបាល បាន​ផ្តល់​គ្រឿង​ឥស្សរិយយស ថ្នាក់​សេនា ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​កសាង​រាជធានី។
  • ថ្ងៃ​ទី​០២ មេសា ឆ្នាំ២០០៨ រាជរដ្ឋាភិបាល បានផ្តល់គ្រឿងឥស្សរិយយស ថ្នាក់ មហាសេនា ដែលមានស្នាដៃល្អក្នុងការកសាងរាជធានី។
  • ថ្ងៃ​ទី​១៥ ​តុលា ២០១៥ រាជរដ្ឋាភិបាល បាន​ផ្តល់​គ្រឿង​ឥស្សរិយយស​ដល់​លោក ឃួងស្រេង ថ្នាក់ ​ជា​តូបការ ដែល​មាន​ស្នាដៃ​ល្អ ក្នុង​ការ​កសាង​រាជធានី​ភ្នំពេញ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay