គួរឱ្យរន្ធត់ចិត្តខ្លាំង! សពអ្នកម្នាង អ៊ុក ផល្លារណប្ញទ្ធិ បានបូជាហើយកាលពីព្រឹកមិញ (វីដេអូ)

នៅវេលាម៉ោង៩៖០0នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ សពអ្នកម្នាង អ៊ុក ផល្លារណប្ញទ្ធិ បានចាប់ផ្តើមបូជា នៅបរិវេណវត្តបទុមវត្តី រាជធានីភ្នំពេញ ក្រោមវត្តមានសម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ តំណាងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ទ្រង់ជាអ្នកថ្វាយព្រះភ្លើងបូជាដល់សពអ្នកម្នាង។

ពិធីបូជាសពអ្នកម្នាង អ៊ុក ផល្លា រណប្ញទ្ធិ ក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំគណបក្ស សមាជិក ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។

សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនាថ្មីៗនេះ។

គ្រោះថ្នាក់នេះបានកើតឡើងបន្ទាប់ពីមានរថយន្តឈ្នួលម៉ាកហាយឡែនឌើមួយគ្រឿង បើកបុកព្រះទីនាំងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេលព្រះអង្គកំពុងយាងចុះទៅសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។

ដោយឡែកអ្នកបើកបររថយន្តឈ្នួលហាយឡែនឌើ ត្រូវបានតុលាការខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តុះអាសន្ន ផងដែរ៕

តោះមកទស្សនាវីដេអូនៃការបូជាទាំងអស់គ្នាដូចខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia