ចប់ហើយ! ខ្សែ​ប្រយុទ្ធ​របស់​ប្រេស៊ីល Neymar របួសក​ជើង​ខាង​ស្ដាំ ខណៈ​​២ថ្ងៃទៀតប៉ះ​ក្រុមកូស្តារីកា

ខ្សែ​ប្រយុទ្ធ​របស់​ប្រេស៊ីល Neymar បាន​សម្រាក​មិន​ចូលរួម​ហ្វឹកហាត់​​ដើម្បី​មើល​ថែ​របួស ខណៈ​​២ថ្ងៃ​បន្ទាប់​ពួក​គេ​ត្រូវ​ប្រកួត​ទី​ពីរ​ជាមួយ​ក្រុមកូស្តារីកា។

កីឡាករ​វ័យ​២៦​ឆ្នាំ​ដែល​ទើប​ត្រលប់​ពី​ជា​​ពី​របួស​ក​ជើង ត្រូវ​បាន​ដក​ចេញ​ពី​ការ​ហ្វឹកហាត់​​ដើម្បី​ព្យាបាល​ក​ជើង​ខាង​ស្ដាំ។ អ្នក​តំណាង​របស់​ជម្រើស​ជាតិ​ប្រេស៊ីល​ Vinicius Rodrigues បាន​ឲ្យ​ដឹង​ថា របួស​របស់​ Neymar បាន​រើ​ឡើង​វិញ ពេល​ប៉ះ​ទង្គិច​អំឡុង​ពេល​​ប្រេស៊ីល​លេង​ស្មើ​ ១-១​ ជាមួយ​ស្វីស កាល​ពី​ថ្ងៃ​អាទិត្យ។

អ្នក​តំណាង​ខាង​លើ​បន្ត​ថា Neymar នឹង​ស្នាក់​នៅ​​ព្យាបាល​​២​ថ្ងៃ​ ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​អាច​ហ្វឹកហាត់​ធម្មតា​បាន។ បញ្ជាក់​ថា កីឡាករ​របស់ Paris St-Germain បាន​វះ​កាត់​ក​ជើង​ស្ដាំ​​ដែល​បាក់​ឆ្អឹងកាល​ពី​ខែ​​កុម្ភៈ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay