ញាក់សាច់! ត្រឹមតែ៣នាទី ពស់ថ្លាន់អាចលេបក្រពើមួយដោយស៊ីផុយ ចុះទម្រាំមនុស្សវិញ? (វីដេអូ)

ពស់ថ្លាន់ជាសត្វល្មូនម្យ៉ាង ដែលចូលចិត្តលេបចំណីភាគច្រើន មិនសូវជាចឹកនោះទេ នេះជាសារជាតិពីធម្មជាតិ។ ពស់ថ្លាន់មើលទៅគួរអោយខ្លាចខ្លាំងណាស់ ដោយសារតែវាមានពណ៍ប្លែក សំបុរក្រឡេក្រឡា មានមាឌធំ ពូកែលាក់ខ្លួនប្រឡំ និងវល្លិ៌ រឺមួយដើមឈើ ព្រមទាំងស្លឹកឈើខ្លាំង សូម្បីតែសត្វផ្សេងៗក៏មិនអាចដឹងវាបានដែរ។

ពស់ថ្លាន់ជាសត្វមួយបែប ដែលចូលចិត្តរុំរឺទ្ធលើសត្វនានា បន្ទាប់ពីវាបានចាប់បាន ហើយរៀបលេបវាតែងតែ ធ្វើបែបនេះជារៀងរហូត។ ពស់នេះមានកម្លាំងខ្លាំងក្លា បើសិនជាវារុំហើយ ស្ទើរតែគ្មានសត្វណាមួយ អាចរើរួចបាននោះទេ។ សូមបញ្ជាក់ផងដែរថា សត្វពស់ថ្លាន់នេះ មានលក្ខណៈពិសេសរបស់វាមួយត្រង់ថា បើសិនជាអ្នកចិញ្ចឹមវានៅក្នុងផ្ទះ ដេកជាមួយអ្នក នៅស្និទ្ធស្នាលជាមួយអ្នក កូនអ្នក សូមមេត្តាប្រុងប្រយ័ត្នគ្រប់ពេល ពីព្រោះថាសត្វនេះ មានពុតត្បុតខ្លាំងណាស់។

ឧទាហរណ៍ថា៖ នៅពេលវាចង់លេបនរណាម្នាក់ សត្វមួយនេះ វាមិនស៊ីចំណីឡើយ វាធ្វើខ្លួនវាហ្នឹងហាក់ដូចជាឈឺ វាមិនស៊ីចំណីអាហារណាទាំងអស់ ចេតនាវាគឺចង់លេប សមាជិកណាម្នាក់ ដែលវាគិតថាអាចលេបបាន ពិសេសអ្នកដែលនៅជិតស្និទ្ធជាមួយសត្វនេះរាល់ថ្ងៃតែម្ដង។

តែទោះជាយ៉ាងណាក៏មិនគួរណា ចិញ្ចឹមសត្វមួយនេះ នៅក្នុងគេហដ្ឋាននោះដែរ ពីព្រោះគ្រោះថ្នាក់ខ្លាំងណាស់ អាចបណ្ដាលអោយមានបញ្ហា ដាក់ខ្លួន ដោយសារតែយកសត្វតិរច្ឆានមកដាក់ក្នុងផ្ទះ នាំតែចង្រៃ និងនាំសេចក្ដីក្ដៅក្រហាយចូលផ្ទះជាដើម៕

តោះមកទស្សនាវីដេអូដ៏ព្រឺព្រួចទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ raksmeynews