ស្តេចប្រដាល់ថៃ Buakaw ប្រឹងខ្លាំងរហូតបែកឈាមហូរពេញខ្លួន តែលទ្ធផលចុងក្រោយ …… (វីដេអូ)

អ្នកណាក៏បានស្គាល់ដែរថាកីឡាករ Buakaw ជាកីឡាករម្នាក់ ដែលខ្លាំងខាងវ៉ៃសេរី ប្រចាំនៅប្រទេសថៃ ស្ទើរតែគ្មានអ្នកណាហ៊ានដាក់ពាក្យវ៉ៃជាមួយគាត់ឡើយកន្លងមក។ Buakaw មានសម្បុរខ្មៅ កម្ពស់ខ្ពស់សមរម្យ មានមាឌមាំ ពោរពេញដោយសាច់ដុំ មានការជឿជាក់ក្នុងការវ៉ៃ ជាមួយដៃគូររបស់ខ្លួន ហើយលទ្ធផលមិនសូវជាចាញ់ឡើយ។

កីឡាកររូបនេះ មានអាជីពជាអ្នកប្រដាល់ គូរប្រកួតភាគច្រើន មិនអាចយកឈ្នះគាត់បានទេ ជូនកាលត្រូវបានគាត់វ៉ៃឲ្យសន្លប់ ជូនកាលចាញ់ដោយពិន្ទុះជាហូរហែរ។ កីឡាករប្រដាល់សេរីរូបនេះ មានភាពល្បីល្បាញខ្លាំងណាស់ នៅលើពិភពលោក ពិសេសនៅតំបន់អាស៊ីតែម្ដង។

សូមបញ្ជាក់ផងដែរថា មកដល់ពេលនេះ កីឡាករBuakaw ត្រូវបានប៉ះជាមួយកីឡាករម្នាក់ ដែលជាដៃគូរប្រកួតជាមួយលោក តែជាអកុសល Buakawមិនអាចយកឈ្នះ គូប្រកួតថ្មីរបស់លោកបានទេ ដោយសារតែលោក ត្រូវបានដៃគូរវ៉ៃឡើងបែកឈាមដាបពេញខ្លួន។ ម្យ៉ាងដៃគូរខ្លួនហាក់បីដូចជា ខ្លាំងជាងខ្លួន ទាំងបច្ចេកទេសវ៉ៃ ទាំងការប្រើកណ្ដាប់ដៃ កែង ជង្គង់ និងម៉ាត់ជាដើម ទើបធ្វើអោយBuakaw មិនមានអ្វីអាចតបតបាន ទៅដៃគូរប្រកួតបានងាយស្រួលឡើយ៕

តោះមកទស្សនាវីដេអូដ៏ស្វិតស្វាញដូចខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ raksmeynews

error: Content is protected !!