បិតារូបវិទ្យាលោក អ៊ីសាក់ ញូតុន​៖ ពិភពលោកនឹងត្រូវរលាយសាបសូន្យនៅឆ្នាំ​ ………………..

រឿងដ៏គួរឲ្យតក់ស្លុតក្នុងចិត្តមួយ បានពន្ញាក់អារម្មណ៍ពិភពលោកទាំងមូល ដែលបិតារូបវិទ្យាដ៏ល្បីល្បាញមួយរូប លោកធ្លាប់បានព្យាករណ៍ថា ពិភពលោកយើងកំពុងដើរកៀករកថ្ងៃបញ្ចប់មួយ ដែលគិតទៅ គឺនៅឆ្នាំ ២០៦០ ខាងមុខនេះតែម្តង ជាពេលដែលមនុស្សជាតិទាំងអស់នៅលើផែនដី នឹងត្រូវរលាយសាបសូន្យ។ 

លោក អ៊ីសាក់ ញូតុន

លោក អ៊ីសាក់ ញូតុន ត្រូវបានពិភពលោកទទួលស្គាល់ថា ជាបិតារូបវិទ្យាដ៏ល្បីល្បាញម្នាក់ ពោលគឺលោកបានរកឃើញ និងបានបង្កើតច្បាប់ទំនាញសកល (Law of Gravity) កាលពីជាង ៣០០ ឆ្នាំមុន ហើយរបកគំហើយរបស់លោកមួយនេះ ត្រូវបានគេដាក់បញ្ជូលក្នុងកម្មវិធីសិក្សានាពេលបច្ចុប្បន្ន។

បាតុភូតព្រះអាទិត្យឡើងពណ៌ក្រហមចម្លែក នៅអង់គ្លេស

គួរបញ្ជាក់ផងដែរថា ក្រៅពីការស្រឡាញ់របស់លោកមកលើផ្នែកវិទ្យាសាស្ត្រ លោក​ញូតុន ក៏ធ្លាប់ជាបុគ្គលមួយរូបដែលទទួលឥទ្ធិពលយ៉ាងខ្លាំងពីជំនឿសាសនា។ ដោយ​សារការប្រកាន់ជំនឿនេះហើយ លោកមិនដែលនឿយណាយក្នុងការអាន ឬស្រាវជ្រាវនូវអត្ថបទព្រះគម្ពីសាសនាគ្រិស្ត (Bible) នោះឡើយ។ អ្វីដែលជាដុំកំភួននោះ គឺលោកបានចាប់អារម្មណ៍ មកលើខ្លឹមសារអត្ថបទមួយសន្លឹកនៃព្រះគម្ពី ដែលលោកបានបកប្រែខ្លឹមសារទាំងស្រុងថា ពិភពលោកនឹងត្រូវវិនាសនៅ ១២៦០ឆ្នាំ ក្រោយការបង្កើត មហាអាណាចក្ររូម៉ាំង (Holy Roman Empire) ហើយប្រសិនបើគណនាទៅ គឺនៅឆ្នាំ២០៦០ តែម្តង។

អត្ថបទមួយសន្លឹកដែលលោកញូតុនបានសរសេរ

បន្ថែមពីលើនេះ ក្នុងអត្ថបទមួយសន្លឹករបស់លោក ដែលត្រូវគេរកឃើញ បានបញ្ជាក់​ថា មុនពេលដែលមនុស្សជាតិទាំងអស់នៅលើផែនដីនេះត្រូវរលាយសាបសូន្យ នឹងមានរឿងរ៉ាវមួយច្បាស់នឹងកើតឡើង ពោលគឺជនជាតិជ្វីប ដែលធ្លាប់តែរស់នៅរាយប៉ាយក្នុងទ្វីបអឺរ៉ុប នឹងប្រមូលគ្នាបង្កើតរដ្ឋធិបតេយ្យភាពមួយ ដែលយើងដឹងសព្វថ្ងៃថាជាប្រទេសអ៊ីស្រាអែល (ប្រសូត្រនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៤៨) នេះឯង។

ព្យុះកំណាច Imar បក់កាត់សហរដ្ឋអាមេរិក

សូមបញ្ចាក់បន្តិចថា មិនត្រឹមតែលោកញូតុនប៉ុណ្ណោះទេ ដែលទស្សន៍ទាយថា ​ពិភព​លោក​នឹងរលាយសាបសូន្យនោះ ជាក់ស្តែងតារាវិទូសាសនាគ្រិស្តម្នាក់ លោក David Meade ធ្លាប់បានព្យាករណ៍ថា អង្គធាតុដ៏ធំមួយ ត្រូវគេស្គាល់ជា Planet X ឬ Nibiru នឹងធ្លាក់ចុះពីលើមេឃ រួចវានឹងបិះទង្គិចភពផែនដី នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០១៧ ដែលយើងឃើញថាពុំបានកើតឡើងនោះឡើយ។ ទោះជាយ៉ាងណា ការអះអាងរបស់លោកបរាជ័យក៏ពិតមែន លោក David Meade ដដែលនេះបានកែប្រែទៅវិញថា ផែនដីនឹងត្រូវរលាយសាបសូន្យ ក្នុងកំឡុងពេលមួយ នៅចន្លោះរយៈពេល ៧​ឆ្នាំ រាប់គិតពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៧នេះតទៅ ដែលវាជាហេតុបណ្តាលមកពី​អណ្តាតភ្លើងដ៏ចម្លែករបស់ព្រះអាទិត្យ សង្រ្គាមអាវុដនុយក្លេអ៊ែរ រញ្ជួយផែនដី បន្ទុះភ្នំភ្លើង ក៏ដូចជាការវាយប្រហារនៃរលកយក្សស៊ូណាមិ។

គ្រាប់បែកបរមាណូ ទម្លាក់នៅទីក្រុងណាហ្គាសាគី ប្រទេសជប៉ុន

សត្វសមុទ្រចម្លែកបានងាប់នៅឆ្នេរ រដ្ឋតិចសាស សហរដ្ឋអាមេរិក

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload