អ្នកគាំទ្រមានការព្រួយបារម្ភពីសុខភាពស្វាមីរបស់ គង់ ចាន់ស្រីមុំ ខណៈប្រពន្ធជិតគ្រប់ខែទៅហើយ

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា សព្វថ្ងៃនេះអ្នកនាង គង់ ចាន់ស្រីមុំ កំពុងតែពពោះកូនស្រី ហើយក៏ជិតដល់ថ្ងៃសម្រាលដែរ ព្រោះមានអាយុដល់ទៅ ៣០ សប្តាហ៍ទៅហើយ។

ទន្ទឹមនឹងនេះផងដែរ ស្រាប់តែថ្មីៗនេះ មានរឿងព្រួយបារម្ភមួយបានកើតឡើងលើលោក គឹម សីហា ដែលជាស្វាមីរបស់អ្នកនាង ដោយលោកស្រាប់តែធ្លាក់ខ្លួនមានសុខភាពមិនល្អ ធ្វើអោយអ្នកនាង គង់ ចាន់ស្រីមុំ ដែលជាភរិយា និងអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំង។

ក្នុងនោះអ្នកនាង គង់ ចាន់ស្រីមុំ ក៏បានបង្ហោះសាររៀបរាប់ក្នុងបណ្ដាញសង្គមរបស់ខ្លួនឯងដែរថា៖ «មកព្យាបាលដោយ​ ចលនា​ សង្ឃឹមថាជាសះស្បើយ​ ឈឺចង់​ 4-6​ ខែហើយ​ សាក់គ្រប់វិធីអោយតែជា 🙏ធ្វើយ៉ាងណាអោយជៀសផុតពីការវះកាត់​ គឺហើយ😌ឆាប់ជាមកណា​ អត់បងអូនដូចអត់ដៃចឹង😫ឆាប់ជាមុនថ្ងៃល្អមកដល់​ ព្រោះបងត្រូវរៀបចំអីវ៉ាន់ចាំទទួល​ ព្រះនាងតូចផង​ និងមើលថែអូនទៀតណា🙏 Kem seyha»។

ពិតណាស់នេះគឺជារឿងមួយដែលគួរអោយអាណិត និងព្រួយបារម្ភខ្លាំងបំផុត ព្រោះមិននឹកស្មានភរិយាជិតដល់ថ្ងៃសម្រាលកូនទៅហើយ លោក គឹម សីហា ជាស្វាមីបែរជាមានសុខភាពមិនល្អបែបនេះសោះ៕

តោះមកមើលរូបភាពនៃជំងឺរបស់លោកទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ todaysharing