មិននឹកស្មានថា ភរិយាលោក ខេមរៈ សេរីមន្ត ជាថៅកែស្រីផលិតផលប្រេនដ៏ល្បីនេះសោះ​ (វីដេអូផ្សព្វផ្សាយ)

ចាប់តាំងពី តារាចម្រៀងប្រុស ខេមរៈ សេរីមន្ត បានប្រកាសជាសាធារណៈពីរឿង ប្រពន្ធកូនរបស់លោក តាមបណ្តាញសង្គមហ្វេសប៊ុករួចមក សង្កេតឃើញថា មានមហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះដំណឹងមួយនេះ។

ជាពិសេស ក៏មានមនុស្សមួយចំនួនទៀត បានឆ្ងល់ថា ហេតុអ្វីបានលោក ព្យាយាមលាក់រឿងប្រពន្ធកូន ជិត១០ឆ្នាំ ទាំងប្រពន្ធរបស់លោក ស្រស់ស្អាត និងវ័យក្មេងសោះ។ ប៉ុន្តែចំពោះមូលហេតុនេះ លោក មិនបានបកស្រាយនោះទេ ពីហេតុផល ដែលលោក បិទបាំង រឿងគ្រួសារលោក។

អ្វីដែលសំខាន់ ក៏មានរូបជាច្រើន បានធ្វើការបែកធ្លាយតៗពី រូបថតប្រពន្ធ ខេមរៈ សេរីមន្ត ដែលតាមការពិតទៅ អ្នកនាង ជាថៅកែស្រី ប្រ៊េន Or brand ដែលភាគច្រើន ឃើញខេមរៈ សេរីមន្ត ជាអ្នកផ្សព្វផ្សាយឲ្យជាប្រចាំ ហើយជាពិសេស លោក ក៏ចូលចិត្តតែងខ្លួនជាមួយនឹងប្រ៊េននេះផងដែរ ដូចជា ខ្សែក្រវ៉ាត់ ជាដើម។

នេះបើតាមប្រភពជិតស្និទ្ធ បានឲ្យដឹងថា ប្រពន្ធរបស់ ខេមរៈ សេរីមន្ត មិនត្រឹមតែស្រស់ស្អាតទេ ថែមទាំងមានគំនិតរកស៊ីមិនធម្មតា ហើយអ្នកនាង មានហាងជាច្រើនទៀត ដែលស្ថិតក្នុងការគ្រប់គ្រងរបស់អ្នកនាង៕

តោះមកទស្សនាវីដេអូផ្សព្វផ្សាយរបស់កំពូលតារាចម្រៀង ខេមរៈ សេរីមន្ត​ ដូចខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload