កក្រើកបច្ចេកវិទ្យា! កូនខ្មែរមួយក្រុម បង្កើតរ៉ូបូតថ្មីបំពាក់ IA អាច​និយាយ​ឆ្លង​ឆ្លើយ​ជាមួយ​មនុស្សបាន (វីដេអូ)

កន្លង​មក​ប្រិយមិត្ត​ប្រហែល​ជា​បាន​ដឹង​ពី ស្នាដៃ​បង្កើត​ថ្មី​ដ៏​អស្ចារ្យ​​របស់​យុវជន​មួយ​ក្រុម​មក​ពី​​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ដែល​រួម​គ្នា​បង្កើត​បាន​ក្បាល​មនុស្ស​យន្ត(រ៉ូប៉ូត) ​មួយ​មាន​បំពាក់​បច្ចេកវិទ្យា AI (Artificial intelligence) អាច​និយាយ​ឆ្លង​ឆ្លើយ​ជាមួយ​មនុស្ស។

មនុស្ស​យន្ត Robocam

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម Robocam ដែល​ជា​អ្នក​បង្កើត​មនុស្សយន្ត​នេះ​បាន​ប្រាប់គេហទំព័រដ៏ល្បីមួយថា ក្រុម​របស់​ពួក​គេ​កំពុង​​តែ​មមាញឹក​ក្នុង​ការ​​ភ្ជាប់​ដៃ​ជើង និង​ដង​ខ្លួន​ដើម្បី​ឲ្យ​ចេញ​ជា​រូបរាង​មនុស្ស​យន្ត​មួយ​ជំហរ​តែ​ម្ដង។

ជ្រិន ជីវ៉ា

ក្បាល​មនុស្ស​យន្ត​នេះ​កើត​ចេញ​បាន​ដោយ​សមាជិក​ចំនួន​៤រូប​ដូច​ជា​លោក ជ្រិន ជីវ៉ា ជា​អ្នក​សរសេរកម្មវិធី(program) បញ្ចូល​ក្នុង robot ទាំង​មូល​ឲ្យ​ដំណើរការ 80% នៃ​ប្រព័ន្ធ​តំណើរការ​ទាំងមូល។ លោក​កែវ មនោរម្យ ជា​អ្នក​រៀប​ចំ​ផ្នែក​មេកានិច ក្បាល​មនុស្សយន្ត និង​បង្កើត​រូបរាង​ក្បាល​មនុស្ស ដោយ​ប្រើប្រាស់3D printer ។ គាត់​គឺ​ជំនាញ​មេកានិច និង អេឡិចត្រូនិច។ លោក ហ៊ន ម៉េង​ហ័ង ជា​អ្នក​រចនា​បន្ទះ​ឈីប​ធ្វើ​រ៉ូប៉ូត និង​មួយ​រូប​ទៀត​ឈ្មោះ សុភ័ណ វោហា ជា​ប្រធាន​ក្រុម​។

កែវ មនោរម្យ

ក្រុម​បង្កើត​មនុស្ស​យន្ត Robocam

តោះ! កុំ​ឲ្យ​ខាត​ពេល​យូរ​មក​មើល​បន្តិច​ថា តើ​មនុស្ស​យន្ត​ឆ្លាត​ដល់​កម្រិតណា?

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!