ពិតជាមិនធម្មតា! កូនស្រីរបស់ គង់ សុជាតិ ប្រឡងជាប់លេខ១ ក្នុងការប្រកួតថ្លែងសុន្ទរកថាភាសាអង់គ្លេសឆ្នាំ២០១៨
ពិធីការិនីចាស់វស្សាអ្នកនាង គង់ សុជាតិ ពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះកូនស្រី ដែលទទួលបានជយលាភីលេខ១ ការប្រកួតថ្លែងសុន្ទរកថាភាសាអង់គ្លេសប្រចាំឆ្នាំ ២០១៨ នៅសាលា ALIS កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៨។
បើតាមអ្នកនាង គង់ សុជាតិ ឲ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលកូនស្រីខ្លួនទទួលបានជយលាភីលេខ១ទៅលើវិញ្ញាសាការប្រកួតថ្លែងសុន្ទរកថាភាសាអង់គ្លេស។ កន្លងមកកូនស្រីអ្នកនាង ធ្លាប់ទទួលបានជយលាភី១ ចំនួន២ដងរួចមកហើយ។
ក្រៅពីទទួលបានជយលាភីលេខ១ផ្នែកភាសាអង់គ្លេសកូនស្រីអ្នកនាង គង់ សុជាតិ ក៏មានឈ្មោះជាសិស្សឆ្នើមផ្នែកភាសាខ្មែរផងដែរ ដោយទទួលបានមេដាយប៉ុន្មានឆ្នាំជាប់ៗគ្នាពីសាលា។ ប៉ុន្តែក្នុងឆ្នាំនេះ អ្នកនាងមិនទាន់ដឹងកូនស្រីបានទទួល មេដាយទៀតឬយ៉ាងណានោះទេ រង់ចាំមើលលទ្ធផលចេញមកសិន។
“បងពិតជាមានមោទនភាពណាស់ចំពោះកូនស្រីបង នេះមិនមែនជាលើកទី១ទេ ដែលគាត់បានជយលាភីលេខ១បែបនេះ គាត់បានធ្វើឲ្យបងសប្បាយចិត្តម្ដងហើយម្ដងទៀត។ បងពិតជាមានសំណាងណាស់ដែលមានកូនស្រីរៀនពូកែហើយល្អបែបនេះ”។ គង់ សុជាតិ រៀបរាប់ទាំងអារម្មណ៍រំភើប។
កូនស្រី អ្នកនាង គង់ សុជាតិ មានឈ្មោះ ម៉ៅសាល់ភាព ណាលី អាយុ ១២ ឆ្នាំ រៀនថ្នាក់ទី៦ នៅសាលា ALIS៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ news.sabay