ញាក់សាច់! ចិន បង្កើតព្រលានយន្តហោះថ្មី នៅលើកំពូលភ្នំកម្ពស់ជាង ១៨០០ម៉ែត្រឯណោះ (វីដេអូ)

ព្រលាន​យន្តហោះ​ថ្មី​មួយ​របស់​ចិន​ឈ្មោះ Wushan កំពុង​ត្រូវ​បាន​សាង​សង់​នៅ​លើ​កំពូល​ភ្នំ​ដែល​មាន​កម្ពស់​រហូត​ដល់​ជាង ១ ៨០០ ម៉ែត្រ។

យោង​តាម​អាជ្ញាធរ​ក្រុង Wushan ឲ្យ​ដឹង​ថា ព្រលាន​យន្ត​ហោះ​នេះ​ស្ថិត​នៅ​លើ​កំពូល​ភ្នំ Taohua ដែល​នឹង​ចំណាយ​ទឹក​ប្រាក់​អស់​ជាង ២៥៣ លាន​ដុល្លារ​សម្រាប់​ការ​សាង​សង់។ ជាមួយគ្នាដែរ ព្រលាន​នេះ​មាន​ផ្លូវ​រត់​ប្រវែង ២ ៦០០ ម៉ែត្រ និង​ទទឹង ៤៥ ម៉ែត្រ​ព្រម​ទាំង​មាន​កន្លែង​ចត​យន្តហោះ​បាន ៥​ទៀត​ផង។

យ៉ាង​ណា​មិញ ដោយ​សារ​តែ​តំបន់​នេះ​ជា​តំបន់​ភ្នំ កម្មករ​សាង​សង់​ត្រូវ​ប្រើ​គ្រាប់​បែក​ដើម្បី​បំផ្ទុះ​ថ្ម និង​កាប់​ព្រៃ​ឈើ​ដើម្បី​យក​ទី​តាំង​សាងសង់​ព្រលាន​យន្តហោះ​នេះ។

គួរ​ឲ្យ​ដឹង​ថា គម្រោង​សាង​សង់​ព្រលានយន្តហោះ​នេះ​បាន​ចាប់​ផ្ដើម​កាល​ពី ៦​ឆ្នាំ​មុន ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ មិថុនា​ឆ្នាំ​ក្រោយ៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay