ពិតជាមិនធម្មតា! កូនខ្មែរ៣រូប ដែលកំពុងកាន់កាប់ក្រុមហ៊ុនលំដាប់ពិភពលោកនៅកម្ពុជា

អ្នក​គ្រប់គ្រងក្រុមហ៊ុន​ឡាន​ធំៗ​នៅ​ក្នុង​ស្រុក ភាគច្រើន​ជា​បរទេស​មាន​ជប៉ុន អាល្លឺម៉ង់ អាមេរិក អង់គ្លេស តែ​ក៏​មាន​​ជនជាតិ​ខ្មែរ​មួយ​ចំនួន​មាន​សមត្ថភាព​ អាច​កាន់​តួនាទី​ជា​​អ្នក​គ្រប់គ្រង​​ក្រុមហ៊ុន​ឡាន​របស់​​បរទេស។

១) លោក​ គង់ នួន ជា​អគ្គនាយក​ក្រុមហ៊ុន Toyota នៅកម្ពុជា

Toyota ជា​យីហោ​ឡាន​ដែល​ពលរដ្ឋ​ខ្មែរ​ស្គាល់​សឹង​តែ​គ្រប់​គ្នា​។ យីហោ​ម៉ាក​​រថយន្ត​ល្បី​​របស់​ជប៉ុន​មាន​​ជនជាតិ​ខ្មែរ​ជា​អ្នក​គ្រប់គ្រង​។ លោក​គង់ នួន គឺ​ជា​អគ្គនាយក​ក្រុមហ៊ុន Toyota Cambodia ដែល​គ្រប់គ្រង​ម៉ាក​​រថយន្ត​ធំ​លំដាប់​​លេខ​មួយ​នេះ​​។

២) លោក ងន សាំង ជា​អគ្គនាយក​ក្រុមហ៊ុន RMA

ចំណែក​ម៉ាក​រថយន្ត​ដ៏​ធំ​មួយ​ទៀត​របស់​អាមេរិក​គឺ Ford ក៏​មាន​អគ្គនាយក​ដើម​កំណើត​ខ្មែរ។ លោក ងន សាំង ជា​អគ្គនាយក​ក្រុមហ៊ុន RMA Group ដែល​មាន​យីហោ​​ក្រុមហ៊ុនជា​ច្រើន​​ស្ថិត​នៅ​ក្រោមចំណុះ។

តាមប្រវត្តិ​ផ្តល់​ដោយ​​​ក្រុមហ៊ុន លោក ងន សាំង បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន RMA ក្នុង​ឆ្នាំ ១៩៩៦ ក្នុង​នាម​ជា​បុគ្គលិក​ហាត់​ការ។ លោក​ធ្លាប់​កាន់​តួនាទី​សំខាន់ៗ​ជាច្រើន​ដូចជា​ក្នុង​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ និង​ក្រោយ​មក​ក៏​ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយករង​និង​នាយក​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ ២០០៧។​

លោក ងន សាំង​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និង​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យាអាស៊ី (Asian Instituteof Technology) ពី​ប្រទេស​ថៃ។​

លោក​គឺ​ជា​ជនជាតិខែ្មរ​ទីមួយ ដែល​បាន​ទទួល​ការ​សិក្សាជំនាញ គ្រប់គ្រងអាជីវកម្ម​ពី​សាកលវិទ្យាល័យ​ហាវើត ដ៏​ល្បីល្បាញ​នៅ​សហរដ្ឋ​អាមេរិច (Harvard​ Business School General Management Program)។

៣) លោក ស៊ីវ ថៃ ជា​អគ្គ​នាយក​ក្រុមហ៊ុន OMC

Suzuki ដែល​ជា​ក្រុមហ៊ុន​ផលិត​ឡាន​ដ៏​ល្បី​មួយ​ទៀត​របស់​ជប៉ុន ក៏​មាន​ថ្នាក់​គ្រប់គ្រង​ជា​ជនជាតិ​ខ្មែរ។ លោក ស៊ីវ ថៃ ដែល​គេ​ស្គាល់​ជា​ឧកញ៉ា​មួយ​រូប​គឺ​ជា​អគ្គ​នាយក​ក្រុមហ៊ុន OMC ដែល​មាន​នាំ​ចូល​ផលិតផល​​ម៉ាក Sharp រួម​ទាំង​រថយន្ត Suzuki មក​ទីផ្សារ​កម្ពុជា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!