ព្រួយបារម្ភ! ពលរដ្ឋខ្មែរ ខ្ជីលុយធនាគាររាប់ម៉ឺនដុល្លារ ដើម្បីសង់ផ្ទះជួលឱ្យចិន ចុះបើចិនត្រឡប់ទៅស្រុកវិញ?

ដោយសារសន្ទុះនៃការចូលមករស់នៅខេត្តព្រះសីហនុជាច្រើនសន្ធឹកសន្ធាប់ បានធ្វើឲ្យប្រជាជនខ្មែរដែលរស់នៅតំបន់មាត់សមុទ្រជាច្រើន បានជួលឲ្យមិត្តចិនជាច្រើន។

យោងតាមការសំភាសន៍ជាមួយប្រជាជនរស់នៅផ្សារលើម្នាក់បានប្រាប់គេហទំព័រខ្មែរមួយថា មានបងប្អូនខ្លះបានខ្ចីលុយធនាគាររាប់ម៉ឺនដុល្លារអាមេរិក យកមកសាងសង់ផ្ទះទុកជួលឲ្យចិន ដោយគាត់បានបញ្ជាក់ថា ព្រោះចិនបានឲ្យតម្លៃនៃការជួលថ្លៃលើសពីទីផ្សារ ២ ទៅ ៣ដង។

កញ្ញាបានបន្ថែមផងដែរថា នៅក្រុងព្រះសីហនុពេលនេះ ពិបាករស់នៅជាងមុនឆ្ងាយណាស់ ដោយសារភាពអនាធិបតេយ្យកើតមានច្រើន។ ម្យ៉ាងវិញទៀត របស់របរហូបចុកក៏ឡើងថ្លៃទ្វេដង ព្រោះែកំណើននៃជនជាតិអ្នកមានចិន។

អ្វីដែលកញ្ញាព្រួយបារម្ភពីប្រជាជនខ្មែរនៅទីនោះគឺ ចិននឹងឈប់ជួលផ្ទះរបស់ពួកគាត់រស់នៅទៀត នៅពេលដែលខុនដូរពួកគេសាងសង់រួចរាល់ ពួកគេនឹងឈប់ជួលផ្ទះ និងទីតាំងរកស៊ីគាត់ទៀត លុយជំពាក់ធនាគារក៏មិនទាន់សងរួច ។

ដោយឡែក លោកគីម ហ៊ាង  ប្រធានសមាគម CVEA មានប្រសាសន៍ថា «ព្រះសីហនុជាតំបន់ប៉ូល​សេដ្ឋកិច្ចទី៣របស់​កម្ពុជារួចស្រេចហើយ តែបើវិនិយោគិនចិននៅតែបន្តគម្រោងអភិវឌ្ឍន៍នោះ ខេត្ត​ជាប់​​មាត់សមុទ្រមួយនេះ និងជាតំបន់សេដ្ឋកិច្ចខ្លាំងមិនខាន តែបារម្ភតែវិនិយោគចិន មក​អភិឌ្ឍន៍​មិនដល់៣ឆ្នាំ ហើយទៅស្រុកវិញ នោះច្បាស់ជាមានបញ្ហា សម្រាប់ពលរដ្ឋ​ម្ចាស់ស្រុកយើង»។

បណ្ឌិតគីម ហ៊ាង ​​ប្រធាន​សមាគម​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា

លោកបន្តថា  គ្រាន់តែចិនចូលមករកស៊ីនៅព្រះសីហនុ ធ្វើឱ្យតម្លៃសណ្ឋាគារ ម្ហូបអាហារ និងសេវាកម្មផ្សេងមានការឡើងថ្លៃ ជាពិសេសតម្លៃដីធ្លីមានការហក់ឡើងខ្លាំងផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia