កក្រើក! ក្រុមកីឡាករ១៣នាក់ បានបាត់ខ្លួននៅក្នុងរូងភ្នំ ខណៈមនុស្សកំពុងតាមរកគ្មានឈប់ (វីដេអូ)

រឿងរ៉ាវទាក់ទងករណីបាត់ខ្លួន ក្រុមកីឡាករ១៣នាក់នៅក្នុងរូងភ្នុំ Narng Noch (ខេត្តឈាងរៃ) ដែលកំពុងកក្រើកពេញប្រទេសថៃ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង។

ករណីបាត់ខ្លួន ក្រុមកីឡាករ១៣នាក់នៅក្នុងរូងភ្នុំ

ពួកគេត្រូវបានគេដឹងថា ជាក្រុមបាល់ទាត់U១៦និងជាអ្នកជិះកង់ប្រចាំសាលាមួយ។ ដោយឡែក នៅប៉ុន្មានថ្ងៃមុននេះ ពួកគេ បាននាំគ្នាចូលទៅក្នុងរូងភ្នំនោះ ពេលចូលទៅបាន១គីឡូ មេឃក៏បានភ្លៀងធ្វើឲ្យទឹកហូរចូលហើយក៏ត្រូវបានបិទជិតផ្លូវតូចដែលគេឆ្លងទើបធ្វើក្រុមកីឡាករ១៣នាក់នោះ មិនអាចដើរត្រលប់មកក្រោយវិញបាន។

បច្ចុប្បន្នក្រុមអ្នកស្វែងរក បានចូលទៅរក និងបានប្រទះឃើញស្នាមជើងរបស់ពួកគេព្រមទាំងកាតាប ទូរស័ព្ទមួយគ្រឿង ជាមួយនឹងស្បែកជើងដែលពួកគេធ្វើជាសញ្ញាព្រួញសម្រាប់ប្រាប់ផ្លូវដែលគេទៅមុខ។

ក្រុមសង្គ្រោះនៅតែបន្តការរុករកគ្មានឈប់

គ្រាន់តែមានតម្រុយបែបនេះភ្លាម ក្រុមឧទ្ធម្ភាគចក្របានហោះនៅលើជុំវិញភ្នំនោះដើម្បីធ្វើជាសញ្ញាឲ្យពួកគេបានដឹងថាមានគេកំពុងតែជួយពួកគេ។

យ៉ាងណាមិញ គ្រប់គ្រួសារពួកគេម្នាក់ៗ កំពុងមានការព្រួយបារម្ភជាខ្លាំង ហើយសង្ឃឹមថា ក្រុមក្មេងកីឡាករទាំងនោះនឹងអាចត្រឡប់មកវិញដោយសុវត្ថិភាព។

ក្រុមសង្គ្រោះនៅតែបន្តការរុករកគ្មានឈប់

គួរបញ្ជាក់ដែរថា រូងភ្នំមួយនេះមិនទាន់មាននរណាម្នាក់អាចចូលទៅដល់នោះទេហើយក៏មិនដឹងថា ក្នុងនោះមានអ្វីដែរ ព្រោះមិនទាន់មានអ្នកស្រាវជ្រាវណាចូល ទៅដល់នោះឡើយ។

ក្រុមសង្គ្រោះនៅតែបន្តការរុករកគ្មានឈប់

ក្រុមសង្គ្រោះជាង១ពាន់នាក់​ មានទាហាន​ជេីងគោកនិងជេីងទឹក​ បានដាក់ពង្រាយដេីររកគ្រប់ទីកន្លែង​ ដេីម្បូីស្វែងរកពួកគេ​ តែនៅមិនទាន់ឃេីញឡើយ។ យ៉ាងណាមិញ ពួកគេនៅតែបន្តការរុករកក្មេងមួយក្រុម និងគ្រូរបស់គេ នៅក្នុងរូងភ្នំ Tham Luang នោះ បេីទោះជាស្ថានភាពមានការលំបាក​យ៉ាងដោយ៕

ស្បែកជើងជនរងគ្រោះ

ក្រុមសង្គ្រោះនៅតែបន្តការរុករកគ្មានឈប់

ខាងក្រោមនេះជាវីដេអូ ដែលក្រុមអ្នករុករកកំពុងព្យាយាមស្វែងរក៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!