ញាក់សាច់! កីឡាករបាល់ទាត់លំដាប់ពិភពលោក៤រូប ដែលមានយន្តហោះផ្ទាល់ខ្លួនតម្លៃរាប់លានដុល្លារឯណោះ

ទោះបីជា​កីឡាករ​គ្រប់រូប​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2018 មិន​ទទួល​ប្រាក់​កម្រៃ​ពី​ការ​ជួយ​ក្រុម​ជម្រើស​ជាតិ​របស់​ពួកគេ​ក្ដី ក៏​វា​មិនមែន​ជា​បញ្ហា​សម្រាប់​ពួកគេឡើយ ជាពិសេស​កីឡាករ​ល្បី​ៗ​មួយ​ចំនួន ដូចជា Ronaldo, Messi, Neymar ជាដើម។មិនតែ​ប៉ុណ្ណោះ តារា​បាល់ទាត់​ទាំងនោះ ក៏​មាន​យន្តហោះ​ផ្ទាល់​ខ្លួន​ដែល​មាន​តម្លៃ​ខ្ពស់​កប់​ពពក​ផង​ដែរ​។

១) Cristiano Ronaldo (ក្លឹប Real Madrid និង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់)

យន្តហោះGulfstream G650 មើលពីខាងក្នុង

  • តួនាទី៖ ​ខ្សែប្រយុទ្ធ​
  • ​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ៖ ២២លានដុល្លារ​អាមេរិក​
  • យន្តហោះ​ផ្ទាល់​ខ្លួន​ម៉ាក Gulfstream G650 តម្លៃ ២៨​លាន​ដុល្លារ​អាមេរិក

២) Lionel Messi (ក្លឹប Barcelona និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន)

Embraer Legacy 650 មើលពីខាងក្នុង

  • តួនាទី៖​ ខ្សែប្រយុទ្ធ​
  • ​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ៖ ២១​លាន​ដុល្លារ​អាមេរិក
  • ​យន្តហោះ​ផ្ទាល់​ខ្លួន​ម៉ាក Embraer Legacy 650 តម្លៃ​ជាង ២៥​លានដុល្លារ​

៣) Paul Pogba​ (ក្លឹប Manchester United និង​ក្រុម​ជម្រើស​ជាតិ​បារាំង​)

Gulfstream G280 មើលពីខាងក្នុង

  • ​តួនាទី៖ ខ្សែបម្រើ
  • ​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ៖ ២០​លាន​ដុល្លារ
  • យន្តហោះ​ផ្ទាល់​ខ្លួន​ម៉ាក Gulfstream G280 តម្លៃ ១៨​លាន​ដុល្លារ​

៤) Neymar (ក្លឹប PSG និង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល)

Cessna Citation Sovereign+ មើលពីខាងក្នុង

  • តួនាទី៖ ខ្សែប្រយុទ្ធ
  • ​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ៖ ៣៧លាន​ដុល្លារ
  • យន្តហោះ​ផ្ទាល់​ខ្លួន​ម៉ាក Cessna Citation Sovereign+ តម្លៃ ១០,៨​លាន​ដុល្លារ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay